ពេលបាយរួចភ្លាម កុំទទួលទានទឹកច្រើនពេក!

0
1
Man with indigestion

មនុស្សគ្រប់រូបតែងតែមានទម្លាប់ទទួលទានទឹកទៅតាមការស្រេកឃ្លាន បន្ទាប់ពីបាយរួចភ្លាម ក៏ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការធ្វើបែបនេះអាចបណ្តោលអោយប៉ះពាល់ដល់គុណភាពនែដំណើរការរំលាយអាហាររបស់ក្រពះ ហើយធ្វើអោយប្រព័ន្ធរំលាយអាហារខ្សោយកម្លាំងភ្លាមៗ។ លើសពីនេះទៅទៀត ការទទួលទានទឹកភ្លាមៗក្រោយពេលបាយ អាចធ្វើអោយអ្នកលើសទម្ងន់ដោយមិនដឹងខ្លួន។

Man with indigestion

ប្រសិនបើអ្នកទ្រាំមិនបាន ក្រោយពេលបាយភ្លាមសូមទទួលទានទឹកតិចៗបានហើយ ហើយបើចង់ទទួលទានច្រើនត្រូវរងចាំរយៈពេល ៣០នាទីសិន ដើម្បីអោយរាងកាយរំលាយអាអាហារខ្លះ។ ចំពោះទឹកដែលគួរទទួលទាន គួរមានសីតុណ្ហភាពល្មម មិនត្រជាក់ខ្លាំង ហើយក្តៅខ្លាំងនោះដែរ ព្រោះវាអាចធ្វើអោយអង់ស៊ីមរំលាយអាហារអសកម្ម និងនាំអោយកាកសំណល់ពុលកើនក្នុងរាងកាយកាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះផងដែរ អ្នកគួរតែចៀសវាងការទទួលទានភេសជ្ជ:ដែលមានជាតិកាបូន និងជាតិកាហ្វេអ៊ីន ខណ:ដែលបរិភោគអាហារ ព្រោះវាអាចបណ្តោលឲ្យចាល់ជាតិអាស៊ីត និងមានបញ្ហារំលាយអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here