កុំគេងថ្ងៃច្រើនពេក ប្រយ័ត្នកើតជំងឺទឹកនោមផ្អែម!

0
1

យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការកើតជំងឺទឹកនោមផ្អែមមានជាប់ពាក់ព័ន្ធជាមួយនឹងការគេងថ្ងៃច្រើនពេក។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការគេងពេលថ្ងៃមិនត្រឹមតែទាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ វាអាចនាំឲ្យកើតជំងឺផ្សេងៗទៀតដូចជា បញ្ហាបេះដូង កូលេស្តេរ៉ុល កម្រិតសម្ពាធឈាមឡើងខ្ពស់ និងឡើងទម្ងន់។

ជាទូទៅមនុស្សជាច្រើនតែងតែមានអារម្មណ៍អស់កម្លាំងនៅពេលថ្ងៃ ហើយគេងយ៉ាងហោចណាស់មួយម៉ោងជាង។ ចំណុចនេះ អ្នកជំនាញបានធ្វើការសន្និដ្ឋានថា មនុស្សដែលគេងច្រើនជាងមួយម៉ោងក្នុងពេលថ្ងៃ អាចទទួលរងនូវបញ្ហាអស់កម្លាំង ហើយអាចមានបញ្ហាសុខភាពច្រើន។

បន្ទាប់ ពីការស្រាវជ្រាវដោយប្រើពេលអស់ពេលជាច្រើន អ្នកជំនាញបានរកឃើញថា មនុស្សដែលគេងនៅពេលថ្ងៃ ងាយនឹងទទួលរងពីជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ ការគេងថ្ងៃ អ័រម៉ូនស្ត្រេសត្រូវបានបញ្ចេញ ដែលអាចបង្កើនសម្ពាធឈាម និងធ្វើឲ្យមានការកើនឡើងជាតិស្ករក្នុងឈាម។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកគេងពេលថ្ងៃ ត្រូវប្រឈមនឹងបញ្ហាកើតជំងឺទឹកនោមផ្អែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here