ការម៉ាស្សា គឺជាវិធីដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ការម៉ាស្សាក៏អាចបង្កើនការរំលាយអាហារ កាត់បន្ថយជាតិខ្លាញ់ បង្កើនលំហូរឈាម និងជួយឲ្យស្បែកក្មេងជាងវ័យ។
ចុះការម៉ាស្សាបាតជើងមុនពេលចូលគេង តើផ្តល់ប្រយោជន៍អ្វីខ្លះ? ការម៉ាស្សាជើងក្នុងមុនពេលចូលគេ អាចជួយលុបបំបាត់ភាពចុករោយដែលបណ្តោលមកពីទឹកអាស៊ីត សាច់ដុំមានពេលសម្រាក ហើយជំរុញដល់ការរំលាយអាហារ។ នេះដោយសារតែសរសៃប្រសាទនៅត្រង់បាតជើង ត្រូវបានភ្ជាប់ជាមួយនឹងសរីរាង្កសំខាន់ៗនៅក្នុងរាងកាយ ដូច្នេះខណ:ដែលអ្នកកំពុងម៉ាស្សាបាតជើង សរីរាង្គផ្សេងទៀតក៏ទទួលបានការម៉ាស្សាដែរ។
របៀបធ្វើការម៉ាស្សា
ប្រើមេដៃចុចលើផ្នែកណាមួយនៃបាតជើង ហើយសង្កត់រយ:ពេលពីរទៅបីនាទី។ អនុវត្តចំណុចផ្សេងៗទៀតសរុបឲ្យបាន ១០ ទៅ ១៥នាទី ទើបទទួលបានលទ្ធផលល្អបំផុត។ សូមព្យាយាមអនុវត្តវិធីសាស្ត្រខាងលើនេះជារៀងរាល់ថ្ងៃ អ្នកនឹងមានសុខភាពល្អ៕