ឪសថធម្មជាតិពីរមុខ អាចដោះស្រាយបញ្ហាស្បែកមុខច្រើនយ៉ាងក្នុងពេលតែមួយ

0
1

តើសុភាពអ្នកដឹងទេថា ផ្លែល្ហុងទុំ និងប្រទាលកន្ទុយក្រពើ គឺជាឱសថដ៏ប្រសើរក្នុងការថែរក្សាសម្រស់? សារធាតុសំខាន់ៗ​ដែល​មាននៅ​ក្នុងរបស់ទាំងពីរមុខនេះ អាចជួយកម្ចាត់​ជាតិខ្លាញ់ ការពារ​ស្បែកពីកាំរស្មី UV ជួយថែបំប៉នផ្ទៃមុខ​អោយម៉ដ្ឋរលាង ការពារ​ស្បែក​មិនអោយស្ងួត ប្រឆាំងនឹង​ភាពជ្រីវជ្រួញ កម្ចាត់រោមនៅ​លើផ្ទៃមុខ បំបាត់ស្នាម​អុចខ្មៅៗ ក្នុងពេល​តែមួយ។

ធាតុផ្សំ៖
ល្ហុងទុំមួយចំហៀង
សាច់ប្រទាល់កន្ទុយក្រពើស្រស់ ១ស្លាបព្រា

របៀបអនុវត្ត៖

១. យកសាច់ប្រទាលកន្ទុយក្រពើ និងល្ហុងទុំ កិនអោយក្លាយទៅជាល្បាយ។

២.បន្ទាប់មកចាប់ផ្តើមអនុវត្តលើផ្ទៃមុខរបស់អ្នកអោយសព្វ។

៣.ទុកអោយល្បាយជ្រាបចូលសាច់មុខប្រហែលជា ២០ នាទី។

៤.ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

សូមអនុវត្តរូបមន្តមួយនេះអោយបានទៀងទាត់ យ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ហើយអ្នក​នឹងឃើញ​លទ្ធផល​បណ្តើរៗ​បន្ទាប់ពីប្រើ​បានមួយ​សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here