តាមការសិក្សាមួយជាច្រើនបានបង្ហាញថា អត្រានៃការធ្លាក់ចុះចំនួនមេជីវិតឈ្មោលរបស់បុរសមានជិត ៣៥% ជារៀងរាល់ ១០ឆ្នាំ។ អ្នកស្រាវជ្រាវអេស្ប៉ាញ ក៏បានអះអាងដែរថា អត្រានៃចំនួនមេជីវិតឈ្មោលធ្លាក់ចុះ ២ ទៅ ៣%ក្នុងមួយឆ្នាំ សូម្បីតែបុរសនៅវ័យក្មេងក៏ដោយ។
នេះជាការពិត ព្រោះប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អ្វីៗមានការផ្លាស់ប្តូរយ៉ាងខ្លាំង រួមទាំងបរិស្ថាន ទម្លាប់នៃការរស់នៅ និងចំណីអាហារ។ ទាំងអស់នេះ គឺជាកត្តាដែលដើរតួនាទីយ៉ាងសំខាន់ធ្វើអោយអាក់ខានដល់ការផលិតគុណភាពមេជីវិតឈ្មោល។
ខាងក្រោមនេះជាកត្តាមួយចំនួនទៀត ដែលធ្វើអោយបុរសខ្សោយមេជីវិតឈ្មោល៖
១.អ្នកជក់បារី
ចំនួនមេជីវិតឈ្មោលអាចបាត់បង់ ១៥% ប៉ុន្តែបុរសដែលកើតចេញពីពោះម្តាយចេះជក់បារីនៅពេលមានផ្ទៃពោះ អាចជួបប្រទះនឹងបញ្ហាមេជីវិតឈ្មោលទាបជាង ៤១%។
២.របៀបរស់នៅ
ការរស់នៅរបស់អ្នកម្តាយ អាចប៉ះពាល់ដល់មេជីវិតឈ្មោលរបស់កូន។ ដូចគ្នានេះផងដែរ ស្ថានភាពនៃសុខភាពរបស់អ្នកម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលរបស់កូនប្រុសដូចគ្នា។
៣.ភាពធាត់
ចំពោះអ្នកម្តាយដែលធាត់ខ្លាំង អាចផ្តល់កំណើតអោយកូនប្រុស មានគុណភាពមេជីវិតឈ្មោលកម្រិតទាប។ ជាពិសេសបុរស ឬស្ត្រីដែលធាត់ពេក អាចប្រឈមនឹងការអត់កូន។
៤.បរិស្ថាន
សារធាតុគីមីដែលនៅលាយឡំក្នុងបរិស្ថាន អាចរារាំងដល់អ័រម៉ូន Testosterone។ ដូចគ្នានេះផងដែរ ចំពោះអ្នកម្តាយដែលរស់នៅតំបន់ដែលមានបរិស្ថានមិនល្អ អាចធ្វើអោយកូនប្រុសកើតមកមានមេជីវិតឈ្មោលកម្រិតទាប។
៥.ការស្លៀករឹបតឹង
អ្នកដែលចូលចិត្តស្លៀករឹបតឹងខ្លាំងពេក អាចបង្កឲ្យងាប់មេជីវិតឈ្មោល។ ប្រដាប់ភេទរបស់បុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់ដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ។
៦.ការងូតទឹកក្តៅ
ការងូតទឹកក្តៅជាមូលហេតុនាំអោយងាប់មេជីវិតឈ្មោលយ៉ាងខ្លាំង។ ជាពិសេសបុរសដែលចង់ក្លាយជាឪពុករបស់គេ គួរតែជៀសវាងឲ្យឆ្ងាយ។
៧.វិទ្យុសកម្ម
អ្នកដឹងទេ ជាតិវិទ្យុសកម្មអាចបំផ្លាញ់ចំនួនកោសិកាមេជីវិតឈ្មោល។ ដូច្នេះហើយ អ្នកគួរតែនៅអោយឆ្ងាយពីឧបករណ៍អេឡិចត្រូនិចមួយចំនួន ជាពិសេសទូរស័ព្ទកុំដាក់ក្នុងហោប៉ៅអោយសោះ៕