ខ្ទឹមស គឺជាគ្រឿងទេដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយស្ទើរតែគ្រប់មុខម្ហូបទាំងអស់ ព្រោះវាអាចជួយធ្វើអោយអាហារនូវរសជាតិកាន់តែឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព។
ក្រៅពីនេះ ខ្ទឹមស ពិតជាមានសមត្ថភាពអស្ចារ្យសម្រាប់បញ្ចុះសម្ពាធឈាម កូឡេស្តេរ៉ុល ព្យាបាលប្រព័ន្ធភាពស៊ាំ និងគ្រប់ប្រភេទនៃការឆ្លងមេរោគ រួមទាំងរោគត្រចៀកផងដែរ។ តែទោះជាយ៉ាងណា ក្រុមអ្នកជំងឺមួយចំនួនមិនគួរទទួលទានខ្ទឹមសនោះឡើយ ព្រោះវាអាចបណ្តោលអោយមានបញ្ហាធ្ងន់ធ្ងរ និងផលវិបាកដល់សុខភាពកាន់តែខ្លាំង។
១.អ្នកមានបញ្ហាហូរឈាម
ថ្វីបើខ្ទឹមស មានគុណសម្បត្តិអាចការពារកំណកឈាម ឬព្យាបាលបញ្ហាឈាមរត់មិនល្អក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្តល់ដំបូលន្មានថា មនុស្សដែលមានបញ្ហាហូរឈាម(ឧទារហ៍ ហូរឈាមច្រមុះ…)មិនគួរទទួលទានខ្ទឹមឡើយ ព្រោះវាបណ្តោលអោយឈាមហូរកាន់តែខ្លាំង។
មនុស្សដែលមានបញ្ហានេះគួរតែទទួលថ្នាំតាមវេជ្ជបញ្ជាអោយបានត្រឹមត្រូវ ហើយមិនគួរទទួលទានខ្ទឹមសដោយគ្មានការប្រឹក្សាឡើយ។
២.អ្នកមានបញ្ហាថ្លើម
មនុស្សដែលមានបញ្ហាបែបនេះ គួរតែជៀសវាងដូចគ្នា ព្រោះខ្ទឹមស អាចកាត់បន្ថយប្រសិទ្ធិភាពនៃថ្នាំដែលអ្នកកំពុងតែប្រើប្រាស់។ មិនតែប៉ុណ្ណោះ ថ្នាំស្ទើរតែទាំងអស់សុទ្ធតែមានប្រតិកម្មជាមួយនឹងខ្ទឹមស។
៣.អ្នកមានបញ្ហាក្រពះ
គ្រប់គ្នាគួរតែដឹងថា ខ្ទឹមស អាចធ្វើអោយប្រព័ន្ធរំលាយអាហារកាន់តែពិបាកធ្វើការ។ លើសពីនេះទៅទៀត វាអាចប្រឆាំងជាមួយនឹងថ្នាំ ក្រពះ ពោះវៀន នៅពេលដែលអ្នកទទួលទាន។
៤.ស្ត្រីមានផ្ទៃពោះ
ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងតែបំបៅដោះកូន គួរតែកំណត់ការទទួលទានខ្ទឹមឆៅ ព្រោះខ្ទឹមស មានសារធាតុក្តៅដែលអាចបង្កអោយមានបញ្ហាដល់សុខភាពកូនបាន។
៥.អ្នកមានបញ្ហាសម្ពាធឈាម
មនុស្សដែលមានសម្ពាធឈាមកម្រិតមធ្យម ឬទាប គួរតែកំណត់ការប្រើប្រាស់ខ្ទឹមស។ ការទទួលទានខ្ទឹមសច្រើនពេក អាចបន្ថយសម្ពាធឈាមកាន់តែខ្លាំង ហើយបណ្តោលអោយមានផលវិបាកផ្សេងៗដល់សុខភាព៕