៨សញ្ញានៃជំងឺមហារីក តែស្ត្រីគ្រប់រូបមិនចាប់អារម្មណ៍

0
1

មហារីក ត្រូវបានគេចាត់ទុកជាជំងឺដ៏គួរអោយខ្លាចបំផុត ព្រោះវាអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជំងឺនេះ មានច្រើនប្រភេទណាស់ ដូចជា មហារីកស្បែក ស្បូន សុដន់ ថ្លើម សួត…។ តែទោះជាយ៉ាងណា ជំងឺនេះអាចបង្ហាញរោគសញ្ញាអោយដឹងជាមុន មុនពេលដែលវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ប៉ុន្តែស្ត្រីភាគច្រើនមិនសូវចាប់អារម្មណ៍ឡើយ។

ខាងក្រោមនេះ ជារោគសញ្ញាមួយចំនួននៃជំងឺមហារីក៖

សុដន់មានសភាព ក្រហម ហើម ឬឈឺចាប់
នេះជារោគសញ្ញាមួយដែលបញ្ជាក់យ៉ាងច្បាស់ថា អ្នកកើតជំងឺមហារីកសុដន់។ រីឯការផ្លាស់ប្តូរទូទៅបំផុត មុននឹងកើតជំងឺមហារីក គឺក្បាលសុដន់លឹប លៀន ឬប៉ោង។

ឈឺខ្នង និងឈឺឆ្អឹងខ្នងផ្នែកខាងក្រោមឈៀងខាងស្តាំង
អ្នកជំងឺមហារីកភាគច្រើនបានឆ្លើយថា អាការ:ឈឹបែបនេះជាសញ្ញានៃជំងឺមហារីកថ្លើម។ មិនជាមួយគ្នានេះផងដែរ ជំងឺមហារីកសុដន់ក៏មានការឈឺចាប់សាច់ដុំខ្នងទៅដើមទ្រូង ឬឆ្អឹងខ្នង និងឆ្អឹងជំនី។

មានការឈឺចាប់ខុសប្រក្រតីពេលមករដូវ
នេះប្រហែលជាបណ្តោលមកពីជំងឺមហារីកស្បូន។ ហេតុនេះ អ្នកអាចប្រញាប់ទៅអូសអេកូ ប្រសិនបើការឈឺចាប់មានរយ:ពេលយូរ។

ការផ្លាស់ប្តូររូបរាងក្រច
ការផ្លាស់ប្តូរក្រចក ទៅជាឆ្នូតពណ៌ត្នោត ឬខ្មៅ អាចជាសញ្ញានៃជំងឺមហារីកស្បែក។ រីឯការរីកធំនៃចុងម្រាមដៃ ដោយសារតែក្រចកដុះកោងចេញមក អាចបង្ហាញថា ជាជំងឺមហារីកសួត។ លើសពីនេះទៅទៀត ក្រចកមានសភាពស្លេក ឬស ពេលខ្លះអាចជាសញ្ញានៃជំងឺមហារីកថ្លើម។

មានស្នាមជាំ និងហូរឈាមមិនឈប់
នេះអាចជាសញ្ញានៃជំងឺមហារីកឈាម ដោយសារតែកោសិកាមហារីកច្រើនជាងកោសិការឈាមក្រហម ដែលធ្វើអោយការបញ្ចូនអុកស៊ីសែនត្រូវកាត់បន្ថយ និងឈប់ដំណើរការតែម្តង។

ហើមពោះគ្មានមូលហេតុ
ស្ត្រីដែលទទួលរងពីជំងឺមហារីកក្រពេញអូវែ បានរាយការណ៍មកថា ការហើមពោះមិនដឹងមូលហេតុអាចលេចឡើងភ្លាមៗ ហើយបានបន្តរយ:ពេលយូរ។

ឈឺអាងត្រគាក
ការឈឺអាងត្រគាក, ចុកមួលជុំវិញអាងត្រគាក និងហើមពោះ អាចបណ្តោលមកពីជំងឺមហារីក្រពេញអូវែ ឬមហារីកឈាម ដោយសារតែការរីកធំនៃលំពែង។

បត់ជើងធំមានលាយឈាម ឬហូរឈាមតាមរន្ធគូថ
នេះជាសញ្ញានៃជំងឺមហារីកពោះវៀនធំច្បាស់ណាស់ ហើយអ្នកក៏គួរតែប្រញាប់ទៅរកគ្រូពេទ្យផងដែរ។

ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើងចំពោះខ្លួនអ្នក កុំធ្វេសប្រហែសអោយសោះ ឬត្រូវប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយអោយបានទាន់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here