កុំគិតថាគ្មានគ្រោះថ្នាក់ គេចច្រើនពេកក៏កើតមានបញ្ហាសុខភាពធ្ងន់ធ្ងរដែរ

0
1

ការគេងគ្រប់គ្រាន់ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះរាងកាយអាចស្តារថាមពលឡើងវិញ ជួលជុលកោសិកាដែលខូចខាត ហើយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគេងច្រើនពេក វានឹងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទៅវិញ។

ខាងក្រោមនេះ ជាជំងឺមួយចំនួនដែលអ្នកចូលចិត្តគេងច្រើនត្រូវប្រឈម៖

លើសទម្ងន់
ការសិក្សាជាច្រើនបានបង្ហាញថា ការគេងច្រើនពេកនឹងកើតមានបញ្ហាលើសទម្ងន់។ នេះដោយសារតែការបញ្ចេញសកម្មភាពបានតិច ការដុតបំផ្លាញ់កាឡូរីក្នុងរាងកាយក៏បានតិចដែរហើយទីបំផុតអ្នកនឹងជួបនូវបញ្ហាធាត់។

ប៉ះពាល់ខួរក្បាល
យោងតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីមួយនៅ សហរដ្ឋអាមេរិក បានបង្ហាញថា ទម្លាប់នៃការគេងច្រើន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារសរៃប្រសាទ។ ខណ:នេះ ខួរក្បាលធ្វើការបានតិច ហើយការបញ្ជារទៅលើមុខងាររាងកាយក៏មានភាពយឺតយ៉ាវដែរ។

ប្រឈមនឹងជំងឺបេះដូង
ការគេងច្រើនជាង ៨ម៉ោងក្នុងមួយយប់ គឺជាកត្តាបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺបេះដូង។ ជាពិសេសចំពោះស្ត្រី ព្រោះពួកគេមានទំនោរក្នុងការគេងច្រើនជាងបុរស ហើយត្រូវប្រឈមនឹងជំងឺសរៃឈាមបេះដូងកាន់តែខ្លាំង។

កើតជំងឺទឹកនោមផ្អែម
ការគេងច្រើន ធ្វើអោយជាតិស្ករនៅក្នុងឈាមកាន់តែកើនឡើង រហូតដល់វិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។

កើតជំងឺធ្លាក់ទឹកចិត្ត
ជាញឹកញាប់ ជំងឺធ្លាក់ទឹកចិត្ត ត្រូវបានគេសង្កេតឃើញ​កើតមានចំពោះមនុស្សដែលចូលចិត្តគេងច្រើន។ ពីព្រោះទម្លាប់បែបនេះ ធ្វើអោយប្រព័ន្ធប្រសាទដំណើរការបានតិច ហើយអារម្មណ៍ខ្ជិលច្រអូសក៏កាន់តែកើនឡើងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here