ទឹកក្រូចឆ្មារ ពោរពេញទៅដោយវីតាមីន A វីតាមីន C អាស៊ីតហ្វូលិក ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជួយថែបំប៉នសុខភាពម្តាយ ព្រមទាំងទារកអោយមានសុខភាពល្អ។ ដូច្នេះ នៅពេលមានផ្ទៃពោះ អ្នកម្តាយគួរបន្ថែមទឹកក្រូចឆ្មារកម្រិតមធ្យម ទៅក្នុងរបបអាហារជាប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ និងគ្មានផលអវិជ្ជមាន។
ការផ្សំទឹកក្រូចឆ្មាមួយស្លាបព្រាបាយ ស្ករសមួយស្លាបព្រាកាហ្វេ និងអំបិលមួយចឹប ទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ត្រូវបានគេចាត់ទុកថា ជាភេសជ្ជ:ដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍មួយចំនួនទៀត។
កាត់បន្ថយបញ្ហាលើសឈាម
បង្កើនប្រព័ន្ធភាពស៊ាំអោយកាន់តែរឹងមាំ
ជួយជំរុញដល់ការរំលាយអាហារ
បង្កើនសុខភាពឆ្អឹងរបស់អ្នកម្តាយ និងឆ្អឹងទារកអោយកាន់តែរឹងមាំ
ព្យាបាលបញ្ហាហើមជើង
ងាយស្រួលក្នុងការសម្រាល
ទោះជាយ៉ាងណាស្ត្រីមានផ្ទៃពោះត្រូវចាំថា ក្នុងមួយថ្ងៃសូមទទួលត្រឹមតែមួយកែវបានហើយ ហើយមិនត្រូវទទួលទានទាំងពោះទទេនោះឡើយ ព្រោះវាអាចបង្កអោយមានបញ្ហាក្រពះ៕