ការមករដូវ គឺជាលក្ខខណ្ឌធម្មជាតិមួយ ដែលតែងតែកើតមានឡើងចំពោះមនុស្សស្រីគ្រប់រូប ចាប់ពីពេលពេញវ័យ រហូតដល់អស់រដូវទៅវិញ។
ជារៀងរាល់ខែ យ៉ោងហោចណាស់មានរយៈពេល ៤ ទៅ ៥ថ្ងៃ នឹងមានការហូរឈាមតាមតំបន់ទ្វារមាស ដែលបង្កឡើងដោយការរលាកនៃជញ្ជាំងស្បូន ប្រសិនបើស្ត្រីមិនមានផ្ទៃពោះ។
អំឡុងពេលមករដូវ ច្រើនតែមានការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ ដែលអាចបង្កអោយមានការរលាកនៃជញ្ជាំងស្បូន ទើបមានការឈឺចាប់ និងមិនស្រួលក្នុងតំបន់ផ្នែកខាងក្រោម។
ហេតុនេះហើយ ទើបស្ត្រីភាគច្រើនតែងតែលេបថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែវាអាចបំផ្លាញ់ដល់សុខភាពក្នុងរយ:ពេលវែង។
ដូច្នេះ វិធីដែលល្អបំផុត អ្នកគួរតែព្យាយាមទទួលទានឱថសធម្មជាតិ ឬក៏ទទួលទានអាហារមួយចំនួន ដើម្បីកាត់បន្ថយការឈឺចាប់ និងរោគសញ្ញាផ្សេងទៀតក្នុងពេលក្នុងពេលមករដូវ។
ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលស្ត្រីគួរតែទទួលទាន៖
ផ្លែប៉ោម៖ ផ្លែប៉ោម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃដែលអាចកាត់បន្ថយការទល់លាមក ព្រមទាំងការឈឺចាប់អំឡុងពេលមករដូវ។
ចេក៖ ចេក ជាអាហារសម្បូរសារជាតិម៉ាញ៉េស្យូម ដែលអាចជួយសង្គ្រោះការឈឺចាប់ ការទល់លាមក ហើយសូម្បីតែអារម្មណ៍មួម៉ៅក្នុងអំឡុងពេលមករដូវក៏បាត់ដែរ។
ទឹកដោះគោ៖ ទឹកដោះគោជាគ្រឿងផ្សំធម្មជាតិ ដែលអាចប្រើប្រាស់ក្នុងអំឡុងពេលមករដូវ ព្រោះវាសម្បូរជាតិកាល់ស្យូមអាចជួយបន្ធូរបន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធិភាព។
សូកូឡាខ្មៅ៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ទុកនៅក្នុងសូកូខ្មៅ អាចជួយកាត់បន្ថយការរលាក ការឈឺចាប់ និងមិនស្រួលពោះយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកទទួលទានមួយដុំ។
ស្លឹកបន្លែបៃតង៖ អាហារដែលអ្នកគួរទទួលទានក្នុងពេលមករដូវ គឺបន្លែស្លឹកពណ៌បៃតង ព្រោះវាមានផ្ទុកជាតិដែកដែលអាចជួយលើកកម្ពស់លំហូរឈាម កាត់បន្ថយការរលាក និងការឈឺចាប់។
ទាំងអស់នេះហើយ ជាអាហារដ៏ល្អបំផុត ដែលស្ត្រីគ្រប់រូបគួរតែព្យាយាមទទួលទានអោយបានច្រើនអំឡុងពេលមករដូវ៕