ទឹកដូង ត្រូវបានទទួលស្គាល់ជាភេសជ្ជៈធម្មជាតិដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ និងជួយអោយរាងកាយត្រជាក់ជាពិសេសនារដូវក្តៅ។ ថ្វីបើទឹកដូង ខ្លះមានរសជាតិផ្អែម ហើយខ្លះទៀតមានរសជាតិជូរបន្តិចមែន ប៉ុន្តែវាពិតជាមានប្រសិទ្ធិភាពមិនគួរអោយជឿក្នុងការកម្ចាត់ជាតិពុល និងជំនួយដល់សុខភាពច្រើនយ៉ាង។
ខាងក្រោមនេះជាអត្ថប្រយោជន៍មិននឹកស្មាននៃការទទួលទានទឹកដូងទាំ ងពោះទទេរយ:ពេល ៧ថ្ងៃ៖
១.ជួយជំរុញថាមពល កែលម្អប្រព័ន្ធភាពស៊ាំ ការពារការឆ្លងមេរោគ…។
២.រក្សាតុល្យភាពអេឡិចត្រូលីត(electrolyte) នៅក្នុងរាងកាយ និងទប់ស្កាត់ជំងឺលើសឈាម។
៣.ជួយអោយប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីត។
៤.ការពារមិនអោយប្លោកនោម និងផ្លូវបង្ហូរនោម ឆ្លងមេរោគ។ មិនតែប៉ុន្តែវាអាចកម្ចាត់ជាតិពុល និងគ្រួសក្នុងតម្រងនោមផងដែរ។
៥.ពង្រឹងប្រព័ន្ធភាពសាំឲ្យកាន់តែរឹងមាំ។
៦.សម្បូរជាតិសរសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
៧.គ្មានជាតិខ្លាញ់ និងជួយរក្សារាងអោយនៅស្អាត។
៨.ផ្តល់ថាមពលគ្រប់ពេល ប្រសិនបើអ្នកទទួលទាន ៤០ ទៅ ៥០មីលីលីត្រជារៀងរាល់ថ្ងៃ។
៩.ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ហើយអាចរក្សាសំណើមដល់ស្បែកពេញមួយថ្ងៃ បើអ្នកទទួលទានមួយកែវពេញ។
១០.ប្រសិនបើស្បែករបស់អ្នកស្ងួត ឬមានខ្លាញ់ច្រើន សូមយកសំឡីជ្រលក់ក្នុងទឹកដូង ហើយជូតនៅលើស្បែក។ វាអាចជួយសម្អាតស្បែក ផ្តល់សំណើម បើករន្ធញើស ហើយគ្មានផលប៉ះពាល់អ្វីឡើយ។
អ្នកជំនាញបានមានប្រសាសន៍ថា ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំង សាកទទួលទានទឹកដូង ថាមពលច្បាស់ជាត្រលប់មកវិញយ៉ាងឆាប់រហ័ស៕