Skip to content

កុំព្រងើយកណ្តើយបើឃើញរោគសញ្ញាទាំងនេះ ព្រោះអ្នកអាចមានជំងឺខ្លាញ់ក្នុងថ្លើម

ថ្លើម ជាសរិរាង្គដែលតួនាទីផលិតទឹកប្រមាត់ ជួយអោយរាងកាយរំលាយជាតិខ្លាញ់ បំបែកអ័រម៉ូន សម្អាតឈាម វីតាមីន និងសារធាតុរ៉ែ។ ប៉ុន្តែ នៅពេលដែលថ្លើមមានបញ្ហា ការបំបែកទាំងប៉ុន្មានត្រូវចុះខ្សោយ ធ្វើអោយខ្លាញ់នៅកកក្នុងឈាម ហើយថ្លើមរីកធំ។ ក្រៅពីនេះ នៅមានកត្តាជាច្រើនទៀត ដែលនាំអោយមានការអភិវឌ្ឍនៃជំងឺខ្លាញ់ក្នុងថ្លើម ដូចជា៖ ការប្រើប្រាស់គ្រឿងស្រវឹង ជំងឺទឹកនោមផ្អែម កូឡេស្តេរ៉ុលឡើងខ្ពស់ ភាពធាត់ របបបអាហារមិនល្អ ឬកង្វះអាហាររូបត្ថម្ភ ការរស់នៅសុខស្រួលពេក …។

ប្រសិនបើអ្នកមានជំងឺខ្លាញ់ក្នុងថ្លើម វានឹងបង្ហាញរោគសញ្ញាដូចខាងក្រោម៖

  • ឧស្សាហ៍ទទួលរងឥទ្ធិពលពីជំងឺផ្សេងៗ
  • រាងកាយទន់ខ្សោយ
  • បាត់បង់ចំណង់អាហារ
  • មានសតិភាំងៗ
  • មានបញ្ហាការផ្តោតអារម្មណ៍

ដូចគ្នានេះផងដែរ ការឈឺចាប់នឹងកើតឡើងនៅកណ្តោល និងខាងលើនៃពោះ ស្នាមខ្មៅលើស្បែក (ភាគច្រើននៅលើដៃ)។ ជាពិសេស ប្រសិនបើអ្នកជំងឺនៅតែបន្តការទទួលទានគ្រឿងស្រវឹង ពួកគេនឹងមានអាការ:ចេញធ្ងន់ធ្ងរទៅៗ៕