ឧស្សាហ៍ហូរឈាមតាមច្រមុះមែនទេ? ប្រើវិធីមួយនេះអាចបញ្ឈប់បានភ្លាមៗ

0
1

ជាទូទៅការហូរឈាមតាមច្រមុះកើតឡើងចំពោះរន្ធចម្រុះតែម្ខាងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ ឈាមនឹងចាល់ហូរចេញតាមរន្ធច្រមុះម្ខាងទៀត។ ដូច្នោះ តើមានវិធីអ្វី ដែលអាចជួយដោះស្រាយភ្លាមៗ នៅពេលមានករណីនេះកើតឡើង? វិធីមិនអត់នោះទេ! អ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម វានឹងជួយដោះបញ្ហាបានភ្លាម៖

១.អង្គុយអោយត្រង់ខ្លួន ហើយអោនទៅមុខបន្តិច។ កុំងើយក្បាលមកក្រោយអោយសោះ ព្រោះវាអាចបង្កគ្រោះថា្នក់ និងនាំអោយក្អួតថែមទៀត។

២.យកម្រាមដៃពីរសង្កត់ផ្នែកទន់ៗនៅក្រោមឆ្អឹងក្តោងច្រមុះ។

៣​.ធ្វើបែបនេះអោយបាន ៥ ទៅ ១០នាទី ហើយដកដង្ហើមតាមមាត់។

៤.ព្រលែងដៃរបស់អ្នកចេញវិញ និងអង្គុយនៅស្ងៀម ៥នាទី។

៥.ព្យាយាមធ្វើម្តងទៀតរហូតដល់ឈាមឈប់ហូរ។

ចំណាំ៖ កុំងើយក្បាលរបស់អ្នកមកក្រោយអោយសោះ ឬកុំឱនក្បាលទៅក្រោមចន្លោះជើង ហើយក៏កុំព្យាយាមញើសឈាមចេញពីច្រមុះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here