រូបមន្តលាងសម្អាតតម្រងនោម កុំអោយមានបញ្ហាទាន់

0
1

តម្រងនោម ត្រូវបានចាត់ទុកជាជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ព្រោះវាមានតួនាទីបញ្ចេញទឹកនោម និងច្រោះកាកសំណល់ពុលតាមរយ:ទឹកនោម។ ជាតិពុលដែលចាក់គរនៅក្នុងសារពាង្គកាយរបស់យើង កើតមានដោយសារតែទម្លាប់នៃការរស់នៅគ្មានផាសុខភាព ហើយធ្វើអោយតម្រងនោមធ្វើការធ្ងន់។

ដើម្បីកុំអោយជាតិពុលកើតមានកាន់តែច្រើនឡើងៗក្នុងតម្រងនោម នឹងបង្ការជំងឺគ្រួសតម្រងនោម អ្នកគួរតែប្រើរូបមន្តធម្មជាតិដូចខាងក្រោម៖

ធាតុផ្សំ៖

  • ទឹកឃ្មុំចំនួន ២ស្លាបព្រា
  • ក្រូចឆ្មារមួយចំហៀង
  • ទឹកចំនួន ៨ពែង
  • ជីវ៉ាន់ស៊ុយមួយកូនបាច់

របៀបអនុវត្ត៖
១.លាងជីវ៉ាន់ស៊ុយអោយស្អាត រួចហាន់ដាក់ក្នុងឆ្នាំងតូចមួយ។
២.ចាក់ទឹកចូល ហើយដាំអោយពុះដោយប្រើភ្លើងតិចៗរយ:ពេល ១០នាទី។
៣.នៅពេលដែលទឹកនេះត្រជាក់ សូមបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំចូល។
៤.អ្នកត្រូវផឹកជេបៗអោយបាន ១ ទៅ ២កែវ រាល់ថ្ងៃ។ ប៉ុន្តែល្បាយដែលនៅសល់ មិនត្រូវទុកលើសពីមួយសប្តាហ៍ឡើយ។

ចំណាំ៖ ចំពោះស្ត្រីមានផ្ទៃពោះ គួរជៀសវាង ព្រោះជីវ៉ាន់ស៊ុយ មានសារធាតុក្តៅអាចបង្កអោយទារកកើតមិនគ្រប់ខែ ឬរលូតបាន។ ជាមួយគ្នាផងដែរ សម្រាប់អ្នកកំពុងប្រើថ្នាំព្យាបាលជំងឺសម្ពាធឈាម ក៏គួរតែជៀសវាងដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here