តើស្ត្រីទាំងឡាយកំពុងតែមានគម្រោងចង់បានកូនមែនទេ? តើការព្យាយាមរបស់អ្នកហាក់ដូចជាមិនឆាប់បានផលដូចបំណងមែនទេ? ដល់ពេលដែលអ្នកត្រូវរកវិធីសាស្ត្រជំនួយខ្លះហើយ។
សំណាងល្អមែន ព្រោះមានអាហារមួយចំនួនមិនត្រឹមតែអាចជួយបំប៉នដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងអាចជម្រុញអោយស្ត្រីឆាប់មានផ្ទៃពោះថែមទៀត។ ខាងក្រោមនេះជាអាហារ ដែលស្ត្រីចង់ឆាប់មានកូន គួរទទួលទានរាល់ជាប្រចាំ៖
ការ៉េម៖ ការស្រាវជ្រាវមួយបានរកឃើញថា ជាតិខ្លាញ់ទឹកដោះគោនៅក្នុងការ៉េម អាចជួយជម្រុញដល់ការផលិតអ័រម៉ូន មានផ្ទៃពោះកាន់តែលឿន។
ស្លឹកបន្លែបៃតង៖ វីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងស្លឹកបន្លែបៃតង អាចជួយគ្រប់គ្រងតុល្យភាពអ័រម៉ូន ដើម្បីជួយពន្លឿនដល់ការមានផ្ទៃពោះ។
គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយជាតិដែក ដែលអាចជួយជំរុញដល់ការមានផ្ទៃពោះ ដូច្នេះអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។
ត្រីសាម៉ុន៖ ត្រីសាម៉ុន គឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន E ដែលអាចជួយដល់ការមានកូនយ៉ាងឆាប់រហ័ស។
ដូច្នេះ ហើយអ្នកគួរតែបន្ថែមអាហារទាំងនេះនៅក្នុងរបបអាហារជាប្រចាំថ្ងៃ បើអ្នកចង់ឆាប់មានកូនដូចបំណង៕