គ្រាន់តែទទួលទានទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក ទទួលបានប្រយោជន៍ដ៏ម្លឹងសោះ!

0
1

ទឹកក្រូចឆ្មារ មិនត្រឹមតែអាចជួយសម្អាតជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក វីតាមីន និងប្រូតេអ៊ីន ដែលជួយជំរុញអោយរាងកាយមានសុខភាពល្អ។

ទឹកអាស៊ីតនៃក្រូចឆ្មារ សម្បូរទៅដោយភ្នាក់ងារការពារ និងមានគុណសម្បត្តិបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដែលមានសារ:សំខាន់បំផុតសម្រាប់សុខភាពទូទៅ។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មារ ១ចំហៀង ហើយចាក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ បន្ទាប់មកបន្ថែមទឹកឃ្មុំបន្តិច ដើម្បីបង្កើនរសជាតិជាការស្រេច។

ការទទួលទានទឹកក្រូចឆ្មារមុនពេលបាយព្រឹក ទទួលបានអត្ថប្រយោជន៍ដល់ទៅ ១០យ៉ាង៖

  • សម្រួលដល់ការរំលាយអាហារ
  • អាចជួយសម្រកទម្ងន់
  • សម្អាតស្បែកអោយមានពណ៌ភ្លឺថ្លា
  • ពង្រឹងប្រព័ន្ធភាពស៊ាំអោយរឹងមាំ
  • ការពារបញ្ហាដង្ហើមអាក្រក់
  • បង្កើនថាមពលរាងកាយ
  • ព្យាបាលអាការ:ឈឺបំពង់ក
  • កាត់បន្ថយសម្ពាធឈាម
  • សម្អាតផ្លូវបង្ហួរនោម៕

LEAVE A REPLY

Please enter your comment!
Please enter your name here