មុន ត្រូវបានគេចាត់ទុកជាជំងឺសើរស្បែកមួយប្រភេទ ដែលធ្វើអោយលោកអ្នកបាត់បង់សម្រស់ ក៏ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ។ ប៉ុន្តែមុន មិមែនចេះតែកើតឡើងដោយឯងៗនោះទេ វាអាចទទួលរងឥទ្ធិពលពីការទទួលទានរបបអាហារ ការផ្លាស់ប្តូរអ័រម៉ូន អនាម័យក្នុងការរស់នៅ និងកត្តាបរិស្ថានជាដើម។ ទន្ទឹមនឹងនេះផងដែរ ការចេញមុននៅលើតំបន់ផ្សេងៗនៃរាងកាយក៏អាចបង្ហាញពីបញ្ហាសុខភាពរបស់មនុស្សម្នាក់ៗផងដែរ។
មុននៅលើថ្គាម ឬក៖ អាចជាសញ្ញាមួយបង្ហាញថា មានបញ្ហាតម្រងនោម ឬទទួលទានជាតិស្ករច្រើនពេក។
មុននៅលើតំបន់ស្មា៖ ដោយសារតែអ្នកមានភាពតានតឹងក្នុងអារម្មណ៍ខ្លាំងពេក។
មុននៅតំបន់ដើមទ្រូង៖ បញ្ជាក់ថា អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ជាមួយគ្នានេះ ការទទួលទានភេសជ្ជ:ត្រជាក់ច្រើនពេក ក៏អាចជាមូលហេតុនៃការកើតមុនត្រង់តំបន់នេះផងដែរ។
មុននៅតំបន់កែងដៃ៖ អាចបណ្តោលមកពីឈាមរត់មិនល្អ ឬដោយសារតែកោសិកាងាប់ច្រើនពេក។ ហេតុនេះ អ្នកគួរតែបរិភោគអាហារដែលសម្បូរវីតាមីន ដើម្បីជំនួយដល់រាងកាយឡើងវិញ។
មុននៅលើពោះ៖ គឺបណ្តោលមកពីអ្នកអតុល្យភាពជាតិស្ករនៅក្នុងឈាម។
មុននៅលើភ្លៅ៖ អាចជារោគសញ្ញានៃប្រតិកម្មអាឡែស៊ីមួយចំនួនដោយសារតែ សាប៊ូ ឬឡេលាបស្បែក។
មុននៅលើខ្នង៖ អាចកើតឡើងដោយសារតែអ្នកមានបញ្ហាប្រព័ន្ធប្រសាទ ឬបញ្ហាសុខភាពផ្សេងៗទៀត។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកគួរតែត្រួតពិនិត្យប្រភេទស្បែកអោយបានត្រឹមត្រូវ ទើបអាចព្យាបាលរោគមុនទាំងនេះបាន៕