ការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីជាង ៦០% បានកើតដុំគីសនៅក្នុងសុដន់ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ ដុំគីសភាគច្រើនមិនប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយឡើយ ប៉ុន្តែដុំគីសខ្លះទៀតអាចក្លាយទៅជាមហារីកបាន។
អ្នកដែលកើតជំងឺដុំគីសក្នុងសុដន់ មានអាការ:ដូចជា៖ សុដន់ទន់ជ្រាយ មិនស្រួលក្នុងខ្លួន ឈឺចាប់ ហើម ចេញដុំពកៗលើស្បែក មានអារម្មណ៍ថា សុដន់ធ្ងន់ជាងមុន ចេញកន្ទួលចុងសុដន់។
តែទោះជាយ៉ាងណា ជំងឺដុំគីស នេះអាចកាត់បន្ថយបាន ប្រសិនបើអ្នកព្យាយាមទទួលទានអាហារទាំងនេះជាប្រចាំ៖
១.បន្លែគ្រប់មុខ
ការទទួលទានស្ពៃក្តោប ជីវ៉ាន់ស៊ុយ ត្រសក់ និងស្លឹកបន្លែបៃតងផ្សេងទៀត… អាចជួយកម្ចាត់សារធាតុពុលដែលបណ្តាលអោយកើតដុំគីស អាការឈឺចាប់ និងរលាកក្នុងសុដន់។
២.បរិភោគត្រី
ការបំពេញសារធាតុអ៊ីយ៉ូត ទៅក្នុងរាងកាយអោយពេញលេញដូចដើមវិញ អាចជួយកាត់បន្ថយការកើតជំងឺដុំគីសក្នុងសុដន់បាន។
ដូច្នេះអ្នកគួរតែបរិភោគត្រី ដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ព្រោះវាអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម។ ត្រីប្រភេទនេះមានដូចជា ត្រីសាល់ម៉ុន ជាដើម។
៣.ទទួលទានវីតាមីន E
ការទទួលទានវីតាមីន E អោយបានច្រើន អាចជួយកាត់បន្ថយអាការនៃជំងឺដុំគីសក្នុងសុដន់ រួមទាំងការឈឺចាប់ សុដន់ទន់ជ្រាយ និងភាពឈឺចាប់។ វីតាមីន E ត្រូវបានគេទទួលស្គាល់ថា អាចជួយកាត់បន្ថយការរីកដុំគីសក្នុងសុដន់។ ប្រភពនៃវីតាមីន E រួមមានស្លឹកបន្លែបៃតង ប្រេងចម្រាញ់ពីបន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ-ល-៕