ហេតុអ្វីយើងចាំបាច់ត្រូវសម្អាតពោះវៀនអោយទៀងទត់? ប្រសិនបើអ្នកមិនបានលាងសម្អាតពោះវៀន ជាតិពុលនឹងកើតឡើងកាន់តែច្រើន ហើយបង្កអោយមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និងជំងឺផ្សេងៗទៀត។
អាស្រ័យហេតុនេះតើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបាន? អ្នកអាចសាកល្បងទទួលទានភេសជ្ជ:ធម្មជាតិដែលផ្សំពី ក្រូចឆ្មារ ខ្ញី និងផ្លែប៉ោម អោយបានរៀងរាល់មួយខែម្តង ពោះវៀនធំរបស់អ្នកនឹងលែងមានបញ្ហាទៀតហើយ។
ធាតុផ្សំ៖
- ទឹកក្តៅឧណ្ឌៗកន្លះពែង
- អំបិលមួយចិប
- ទឹកផ្លែប៉ោម ១០ស្លាបព្រាកាហ្វេ
- ខ្ញី ១ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មារ កន្លះពែង
របៀបប្រើ៖
១.យកធាតុផ្សំទាំងអស់លាយបញ្ចូលគ្នាអោយសព្វល្អ។
២.បន្ទាប់មកអ្នកត្រូវទទួលទានពេលព្រឹកព្រលឹមមុនពេលញ៉ាំអាហាពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។
ចំណាំ៖ កុំព្យាយាមប្រើភេសជ្ជ:មួយនេះ ប្រសិនបើអ្នកកើតជំងឺទឹកនោមផ្អែម អ្នកមានផ្ទៃពោះ ឬអ្នកកំពុងតែមានបញ្ហាសុខភាពផ្សេងៗ៕