មិនបាច់ប្រឹងកោរនាំតែហត់ទេ ប្រើវិធីមួយនេះរោមលើផ្ទៃមុខនឹងជ្រុះអស់ ហើយស្បែករលោងស្អាតថែមទៀត

0
1

តាមពិតមានវិធីសាស្ត្រច្រើនណាស់ក្នុងការកម្ចាត់រោមចេញពីផ្ទៃមុខ ប៉ុន្តែវិធីសាស្ត្រទាំងនោះអាចធ្វើអោយមានការឈឺចាប់ ហើយមិនយូរប៉ុន្មានរោមនឹងដុះមកម្តងទៀត។ ដូច្នេះ សូមសាកល្បងវិធីសាស្ត្រមួយនេះវិញ វាពិតជាគ្មានការឈឺចាប់ ហើយជួយអោយស្បែកមុខស្រស់ស្អាតថែមទៀត។

ធាតុផ្សំ៖

  • ស្ករស ២ស្លាបព្រាបាយ
  • ទឹក ១០ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ

របៀបប្រើប្រាស់៖

១.លាយស្ករ និងទឹកនៅក្នុងចានតូចមួយ។

២.នៅពេលរបស់ទាំងពីនេះរលាយចូលគ្នាសព្វហើយ ត្រូវបន្ថែមទឹកក្រូចឆ្មារតាមក្រោយ។

៣.ចាប់ផ្តើអនុវត្តនៅលើផ្ទៃមុខរបស់អ្នក ឬកន្លែងដែលមានរោម។

៤.ទុកចោលចំនួន ១៥ ទៅ ២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

៥.សូមព្យាយាមប្រើវិធីមួយនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍ រោមនៅលើផ្ទៃមុខនឹងកាត់បន្ថយបន្តិចម្តងៗរហូតទាល់តែអស់។

វិធីមួយនេះពិតជាមិនមានការឈឺចាប់ ហើយអាចប្រើបានចំពោះស្បែកគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here