អ្វីដែល​ឪពុកម្តាយ​គ្រប់រូប​គួរ​ដឹង​អំពី​ជំងឺ​ក្លន​លូន ចំពោះ​ទារក

0
1
Newborn is crying

នៅពេលដែល​ទារក​មាន​ស្នាម​ប៉ោង​មួយ​ដុំ​ជិត​ផ្សិត ពងស្វាស​ហើម ឬ​មាន​ដុំ​ពក​នៅ​តំបន់​ក្រលៀន ពួកគេ​ប្រហែលជា​កំពុង​កើត​ជំងឺ​ក្លន​លូន​ហើយ។ ក្លន​លូន កើតឡើង​គ្រប់ពេលវេលា​នៃ​សរីរាង្គ​ខាងក្នុង ដែលជា​ធម្មតា​ពោះវៀន​ត្រូវបាន​រុញច្រាន​តាមរយៈ​ការបើក​នៃ​ជញ្ជាំង​ពោះ។

Image result for What You Need to Know About Hernia in Babies

អ្នកនឹង​ឃើញ​ស្នាម​ប៉ោង​មួយ​ដុំ ឬ​ដុំ​ពក កើតមានឡើង​នៅពេល​ទារក​ស្រែកយំ ក្អក ឬ​ពោះវៀន​ធ្វើ​ចលនា​ផ្លាស់ប្តូរ។ ជំងឺ​ក្លន​លូន មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​មាន​ពីរ​ប្រភេទ​ដែល​កើតឡើង​ចំពោះ​ទារក​ច្រើន​បំផុត។

ក្លន​លូន កើតឡើង​នៅក្បែរ​ពោះ​របស់​ទារក

ជំងឺ​ក្លន​លូន ដែល​លេចចេញ​នៅក្បែរ​ពោះ​ទារក គឺ​កើតឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង ឬ​ខែ​ដំបូង​នៃ​ជីវិត​របស់គាត់។ អ្នក​គួរតែ​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ធ្វើការ​ព្យាបាល​ភ្លាម បើ​ឃើញ​រោគសញ្ញា​មិន​ប្រក្រតី​ទាំងនេះ ប៉ុន្តែ​មាន​ករណី​មួយចំនួន​ក៏​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ព្យាបាល​ដែរ។

ជំងឺ​ក្លន​លូន​ដែល​កើត​មាននៅ​តំបន់​ក្រលៀន

វា​ជា​រឿង​ធម្មតា​ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ។ អ្នក​អាច​មើលឃើញ​ដុំ​ពក​នៅលើ​ក្រលៀន ឬ​ក្មេងប្រុស​ហើម​ពងស្វាស។ ជំងឺ​មួយ​នេះ​គ្រូពេទ្យ​អាចធ្វើ​ការវះកាត់ ដើម្បី​ព្យាបាល​ជំងឺ​នេះ​អោយ​ជាសះស្បើយ ហើយ​ការពារ​មិនអោយ​កើតឡើង​វិញ​ឡើយ។

ការវះកាត់ គឺជា​វិធី​ព្យាបាល​ដែលមាន​សុវត្ថិភាព ហើយ​ទារក​នឹង​ត្រលប់មក​មាន​សុខភាព​ល្អ​វិញឆាប់។ ប្រសិនបើ​កូន​របស់​អ្នកមាន​ជំងឺ​ក្លន​លូន ហើយ​មាន​ពណ៌​ក្រហមភ្លាមៗ ឬ​ឈឺចាប់ សូម​ប្រញាប់​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​ភ្លាម។ នេះ​ជា​រោគសញ្ញា​ដែល​បញ្ជាក់ថា ពោះវៀន​កំពុងតែ​ជាប់គាំង ដែល​ត្រូវ​ការជួសជុល​ឡើងវិញ៕

Image result for What You Need to Know About Hernia in Babies

LEAVE A REPLY

Please enter your comment!
Please enter your name here