ប្រុសៗគួរស្វែងយល់! កុំគិតថាស្រោមអនាម័យគ្មានផលប៉ះពាល់ឲ្យសោះ

0
1

តាមការស្រាវជ្រាវរកឃើញថា មានបុរសប្រមាណជា ៩៩ភាគរយ នៅទូទាំងពិភពលោកបានប្រើប្រាស់ស្រោមអនាម័យ ហើយមានតែ ១ភាគរយប៉ុណ្ណោះ ដែលមិនប្រើប្រាស់។ ប៉ុន្តែ ការស្រោមអនាម័យមួយចំនួនអាចធ្វើឲ្យបុរសមានបញ្ហាអាឡែស៊ីស្បែកប្រដាប់ភេទ និងមិនអាចបញ្ជារឲ្យប្រដាប់ភេទឡើងរឹងក្នុងអំឡុងពេលបង្កាត់ភ្លើងស្នេហ៍បានឡើយ។ ប៉ុណ្នឹងមិនទាន់អស់ទេ នៅមានផលប៉ះពាល់មួយចំនួនទៀតនៃការប្រើស្រោមអនាម័យ ដែលអ្នកគួរតែស្វែងយល់។

១.គ្រោះថ្នាក់នៃការប្រើស្រោមមិនត្រឹមត្រូវ 

តើអ្នកដឹងទេ ហេតុអ្វីបានជាស្រោមអនាម័យអាចបង្កគ្រោះថ្នាក់? ប្រសិនបើអ្នកប្រើស្រោមអនាម័យមានទំហំត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែបើស្រោមរលុង ច្បាស់ជារបូតនៅពេលកំពុងបង្កាត់ភ្លើងស្នេហ៍ជាមិនខាន។ នេះហើយជាហេតុដែលធ្វើឲ្យដៃគូមានផ្ទៃពោះ ឬឆ្លងជំងឺសង្គមផ្សេងៗ។

២.ខូចអារម្មណ៍

ស្ត្រីភាគច្រើនមិនចូលចិត្តវិធីពន្យាកំណើតមួយនេះឡើយ ព្រោះវាអាចធ្វើឲ្យខូចអារម្មណ៍ ហើយមិនអាចឈានដល់ចំណុចកំពូលបានក្នុងពេលបង្កាត់ភ្លើងស្នេហ៍។

៣.អាឡែស៊ីប្រដាប់ភេទបុរស

ស្រោមអនាម័យមួយចំនួនអាចធ្វើឲ្យកន្ទួលនៅលើស្បែកប្រដាប់ភេទ ជាពិសេសបុរសដែលមានស្បែកងាយមានបញ្ហាប្រតិកម្ម ហើយអាចអភិវឌ្ឍទៅជាជំងឺពងបែកនៅលើប្រដាប់ភេទថែមទៀត។

៤.មានបញ្ហាសម្រាប់ទ្វារមាស

ប្រសិនបើជ័រផលិតស្រោមអនាម័យមិនល្អ អាចធ្វើឲ្យទ្វារមាសមានការរលាក។ សូម្បីតែការប្រើទឹកអំអិលគ្រប់គ្រាន់ ក៏តំបន់ឯកជនមនុស្សស្រីងាយនឹងជាំ ដោយសារតែសកម្មភាពបង្កាត់ភ្លើងស្នេហ៍ដែរ។

៥.មានបញ្ហាងាប់លិង្គ

បុរសមួយចំនួនមានការត្អូញត្អែថា ពួកគេមិនអាចបញ្ជារឲ្យអាអូនតូចឡើងរឹងពេលដែលប្រើស្រោមអនាម័យ។ នេះដោយសារតែគុណភាពនៃជ័ររបស់ស្រោមអនាម័យ ហើយប្រសិនបើមានជម្រើស អ្នកគួរតែជ្រើសស្រោមអនាម័យណាដែលស្តើងទើបប្រើការបានខ្លះ។ គុណវិបត្តិមួយនេះ ជាទូទៅកើតឡើងចំពោះបុរសដែលមានបញ្ហាងាប់លិង្គ។

យកល្អ អ្នកគួរតែប្រើវិធីសាស្ត្រផ្សេង ឬទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលយកវិធីពន្យាកំណើតដ៏ទៃទៀតក្រៅប្រើស្រោមអនាម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here