ខំតែរក តាមពិតឱសថកែខៃផ្ទៃមុខឲ្យស្អាតផូរផង់ នៅក្បែរផ្ទះសោះ

0
1

តើសុភាពនារីណាខ្លះកំពុងតែកើតមានបញ្ហាស្បែកខ្មៅស្រអាប់ ចង់កែខៃឲ្យស្រស់ស្អាតឡើងវិញ? តាមពិតអ្នកមិនចាំបាច់ចំណាស់ច្រើនក៏អាចសម្រេចដូបំណងបានដោយ ដោយប្រើប្រាស់ធាតុផ្សំពីធម្មជាតិងាយៗប៉ុណ្ណោះ។

រមៀត ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ដែលគេប្រើសម្រាប់ថែរក្សាសម្រស់អស់រយ:ពេលជាច្រើនសតវត្សមកហើយ ព្រោះតែវាមានសមត្ថភាពរក្សាតុល្យភាពកម្រិត pH ធម្មជាតិ កម្ចាត់កោសិកាចាស់ៗដែលងាប់ និងធ្វើឲ្យស្បែកមុខស្រស់ថ្លាឡើងវិញ។ ជាពិសេសស្បែកមានខ្លាញ់ច្រើន ស្បែកស្ងួត ឬស្បែកមានស្នាមដោយសារកើតមុន រមៀតអាចជួយបានទាំងអស់។

ធាតុផ្សំ៖
– ម្សៅរមៀត ១ស្លាបព្រា
– ម្សៅស្រូវសាឡី ១ស្លាបព្រា

របៀប្រើប្រាស់៖
១.លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នា ហើយបន្ថែមទឹកបន្តិចដើម្បីឲ្យក្លាយជាល្បាយ។ ២.ចាប់ផ្តើមម៉ាស្សាលើផ្ទៃមុខថ្នមៗ ដោយប្រើពេល២នាទី។

៣. បន្ទាប់មកទុកឲ្យស្ងួតទើបលាងជម្រះចេញជាមួយនឹងទឹកធម្មតា។

៤.យកល្អអ្នកគួរតែអនុវត្តមុនពេលងូតទឹក ដើម្បីងាយស្រួលក្នុងការលាងជម្រះម្សៅរមៀតដែលស្អិតជាប់នឹងស្បែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here