ជំងឺក្អក និងផ្កាសាយអាចចាត់ទុជាជំងឺទូទៅដែលមានលក្ខណៈស្រាល ប៉ុន្តែប្រសិនបើអ្នកមិនបានព្យាបាលអោយត្រឹមត្រូវទេនោះ វានិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ព្រោះការក្អកអាចប៉ះពាល់ដល់សួត ហើយរំខានដល់អារម្មណ៍រកធ្វើអ្វីកើតឡើយ។
ហេតុនេះអ្នកគួរតែបង្កើនប្រព័ន្ធការពាររាងកាយអោយមានសុខភាពល្អឡើងវិញ ដោយប្រើធាតុផ្សំធម្មជាតិបួនមុខ ព្រោះរបស់ទាំងអស់នេះជាសមាសភាពសកម្មដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ហើយអាចកាត់បន្ថយស្លេសយ៉ាងមានប្រសិទ្ធិភាព។
ធាតុផ្សំ៖
ទឹក ២ពែង
ក្រូចឆ្មារ ១ផ្លែ (ច្របាច់យកទឹក)
ទឹកឃ្មុំ ២ស្លាបព្រាបាយ
ខ្ទឹមបារាំង ១មើម (ហាន់ជាចំណិតៗ)
របៀបអនុវត្ត៖
១.ដំបូងអ្នកត្រូវយកទឹកទៅដាំ រួចដាក់ខ្ទឹមបារាំងចូលរំពុះអោយបាន ១៥នាទី។
២.ដាក់ចុះពីលើភ្លើង ហើយទុកអោយបាន ១០នាទី។
៣.នៅពេលដែលល្បាយនេះថយកម្តៅ ត្រូវបន្ថែមទឹកឃ្មុំចូល រួចកូរអោយសព្វ។
៤.បន្ទាប់មកទៀត អ្នកត្រូវបន្ថែមទឹកក្រូចឆ្មារតាមក្រោយ។
៥.ទទួលទានល្បាយនេះ ៣ដងក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាល។
៦.សូមបន្តអនុវត្តពីរបីថ្ងៃជាប់គ្នាជំងឺនឹងបាត់ទាំងស្រុង៕