មិនបាច់ព្រួយរឿងក្បាលពោះធំឡើយ បើអ្នកអាចកាត់បន្ថយអាហារទាំងនេះបាន

0
1

អ្នកណាខ្លះចង់រក្សាក្បាលពោះអោយនៅរាបស្មើរហូត? តាមពិតមានវិធីជាច្រើនដើម្បីដុតបំផ្លាញ់ជាតិខ្លាញ់នៅជុំវិញចង្កេះរបស់អ្នក ក្នុងនោះ​ការទទួលទាន​ទឹកក៏​ជាវិធីដ៏ល្អមួយដែរ។

តែទោះជាយ៉ាងណា ការទទួលទានរបបអាហារ គឺមានសារ:សំខាន់ខ្លាំងណាស់ក្នុងការសម្រកក្បាលពោះ។ ដូច្នោះហើយ អ្នកគួរតែកាត់បន្ថយអាហារមួយចំនួនដូចខាងក្រោម៖

១.ទឹកដោះគោ
ទោះបីជាទឹកដោះគោ គឺជាភេសជ្ជ:ដែលមានប្រយោជន៍សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកគួរតែកាត់បន្ថយដើម្បីរក្សាក្បាលពោះអោយនៅរាបស្មើ។ នេះជាការទប់ស្កាត់បញ្ហាដុះពោះ និងជាតិខ្លាញ់សម្រាប់អ្នកដែលគ្មានពេល។

២.កាហ្វេ ស្ករ គ្រឿងស្រវឹង និងអាហារកែច្នៃ
អ្នកគួរតែកាត់បន្ថយការទទួលទានគ្រឿងស្រវឹង កាហ្វេ ដើម្បីទប់ស្កាត់កុំអោយមានជាតិខ្លាញ់ផ្ទុកនៅលើក្បាលពោះ។ ចំពោះអាហារកែច្នៃ អាចសម្បូរទៅដោយជាតិខ្លាញ់ដែលធ្វើអោយអ្នកឆាប់ធាត់ដុះពោះដែរ។ លើពីនេះទៅទៀត ស្ករចម្រាញ់ គឺជាឧបសគ្គដ៏ធំក្នុងដំណើរការដុតបំផ្លាញ់ជាតិខ្លាញ់ ដូច្នេះអ្នកគួរតែកាត់បន្ថយរបបអាហារទាំងនេះជាប្រចាំថ្ងៃ។

៣.អំបិល
រាល់ថ្ងៃយើងតែងតែប្រើអំបិល ដើម្បីបង្កើនរសជាតិដល់អាហារ។ ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានច្រើនហួសប្រមាណ អាចឃាត់ជាតិទឹកនៅក្នុងរាងកាយ? ដូច្នេះ អ្នកមិនត្រូវប្រើអំបិលច្រើនពេកនៅក្នុងអាហារនោះទេ។

៤.អាហារហិរ
ការទទួលទានអាហារហិរ នាំអោយមានបញ្ហាដល់ការរំលាយអាហារ និងធ្វើអោយកកុញជាតិខ្លាញ់នៅក្បែរក្រពះ។ ដូច្នេះអ្នកមិនគួរបរិភោគអាហារដែលហិរញឹកញាប់ពេកទេ។

៥.កាបូអ៊ីដ្រាត
កាបូអ៊ីដ្រាត អាចធ្វើអោយប៉ះពាល់ដល់ដំណើរការដុតបំផ្លាញ់ជាតិខ្លាញ់នៅក្នុងក្បាលពោះ។ អ្នកគួរតែកាត់បន្ថយ Pasta នំប៉័ង និងអាហារផ្អែម ព្រោះវាមានផ្ទុកជាតិកាបូនអ៊ីដ្រាតច្រើន។ សម្រាប់អាហារដែលអ្នកបរិភោគ គួរតែសម្បូរប្រូតេអ៊ីនប្រសើរជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here