នាពេលថ្មីៗនេះ នៅមន្ទីរពេទ្យមួយក្នុងប្រទេសចិនបានរាយការណ៍ថា ទារកអាយុ៨ខែម្នាក់បានស្លាប់ បន្ទាប់ពីមានជំងឺគ្រុនក្តៅ។ នេះដោយសារតែឪពុកម្តាយធ្លាប់លឺពាក្យចចាមអារ៉ាមតៗគ្នាថា ការលាបគ្រឿងស្រវឹង ឬជាតិអាល់កុល នៅលើរាងកាយអាចកាត់បន្ថយកម្តៅបាន ដូច្នេះពួកគេបានសាកល្បង ដោយលាបជាតិអាល់កុលនៅលើរាងកាយទារក។
ផ្ទុយពីអ្វីដែលបានរំពឹងទុកដូចពាក្យចចាមអារ៉ាម ទារកបានបន្តក្តៅខ្លួនខ្លាំងលើសដើម ហើយរាងកាយរបស់គាត់លែងមានប្រតិកម្ម។ ដោយគិតថា ទារកកំពុងតែគេងលក់ស្រួល ឪពុក នៅតែបន្តទុកកូនក្នុងផ្ទះរហូតទាល់តែព្រឹកព្រលឹមឃើញកូននៅតែស្ងៀមស្ងាត់ដដែលទើបបញ្ចូនទៅពេទ្យ។
បន្ទាប់ពីធ្វើតេស្តគ្រូពេទ្យបានសន្និដ្ឋានថា ទារកអាយុ៨ខែ បានស្លាប់ដោយសារក្តៅកើនឡើងខ្លាំង និងស្លាប់ខួរក្បាល។ មូលហេតុផ្ទាល់ គឺការប្រើប្រាស់ជាតិអាល់កុលលើស្បែកហួសកម្រិត ធ្វើអោយជាតិទឹកក្នុងរាងកាយត្រូវបានកាត់បន្ថយខ្លាំង ដែលបណ្តោលអោយទារកខ្វះជាតិទឹក រងារញាក់…។
លើសពីនេះជាតិអាល់កុល ដែលឪពុកលាបនៅលើស្បែកកូន ក៏មានផ្ទុកជាតិពុលមេតាណុល ដែលបណ្តោលអោយខូចខាតដល់សរសៃប្រសាទ និងប្រព័ន្ធឈាមរត់។
បន្ទាប់ពីមានហេតុការនេះកើតឡើង ក្រុមគ្រូពេទ្យបានធ្វើការព្រមានចំពោះអាណាព្យាបាលទាំងឡាយ ចំពោះការព្យាបាលជំងឺគ្រុនក្តៅរបស់កូនៗដោយខ្លួនឯង ហើយមិនប្រញាប់យកទៅមន្ទីរពេទ្យអោយបានទាន់ពេល៕