ងាយៗបំផុត តែស្រីៗប្រើហើយលែងបារម្ភបញ្ហាសុដន់ធ្លាក់យារឡើយ

0
1

ក្រៅពីកត្តាអាយុ នៅមានកត្តាជាច្រើនទៀតដែលបណ្តោលអោយសុដន់យារធ្លាក់ដូចជា ការឡើងទម្ងន់ ឬបាត់បង់ទម្ងន់លឿងពេក ការមានផ្ទៃពោះ ការបំបៅដោះកូន និងទម្លាប់រស់នៅប្រចាំថ្ងៃជាដើម។

ប៉ុន្តែកត្តាបញ្ហាមួយនេះ អាចធ្វើការកែខៃបាន ប្រសិនបើសុភាពនារីទាំងឡាយព្យាយាមប្រើវិធីធម្មជាតិងាយៗទាំងនេះ។

ត្រសក់ និងស៊ុតលឿង
ត្រសក់ និងស៊ុតលឿង មិនត្រឹមតែអាចជួយធ្វើអោយសុដន់ របស់អ្នកតឹងណែននោះទេ ថែមទាំងជួយអោយស្បែកទន់រលោងថែមទៀត។

យកត្រសក់មួយផ្លែ ទៅកិនឬក្រឡុកអោយក្លាយជាល្បាយ បន្ទាប់មកលាយជាមួយនឹងស៊ុតលឿង។ នៅពេលដែលល្បាយនេះរលាយចូលគ្នាសព្វហើយ ចាប់ផ្តើមអនុវត្តនៅលើសុដន់តែម្តង។ សូមរងចាំអោយល្បាយនេះស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

ប្រទាលកន្ទុយក្រពើ
សាច់ប្រទាលកន្ទុយក្រពើស្រស់ៗ គឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមវិធីទប់ស្កាត់សុដន់យារធ្លាក់។

កាត់យកសាច់ប្រទាកកន្ទុយក្រពើមួយដុំ រួចម៉ាស្សាលើសុដន់អោយបាន ១០នាទី។ បន្ទាប់មកទុកអោយបាន ៥ ទៅ ១០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ទឹកកក
ការម៉ាស្សាដោយប្រើទឹកកក មានប្រយោន៍ខ្លាំងណាស់សម្រាប់ដោះស្រាយបញ្ហាសុដន់ធ្លាក់យារ។ អ្នកត្រូវយកទឹកក ២-៣ដុំ (ទឹកកករាងបួនជ្រុងប៉ុនៗមេជើង) ម៉ាស្សាលើសុដន់។

តែកុំប្រើពេលលើសពីមួយនាទី ដោយសារតែភាពត្រជាក់ហួសអាចប៉ះពាល់ដល់សរសៃឈាម។ បន្ទាប់មក អ្នកត្រូវយកកន្សែងទន់ៗជូតសម្អាត ហើយពាក់អាវទ្រាប់វិញភ្លាមៗផងដែរ។ អ្នកអាចប្រើវិធីនេះ ២ ទៅ ៣ដង ក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here