មនុស្សភាគច្រើនចូលចិត្តទទួលទានរបស់ផ្អែម មិនថា នំ បង្អែម ឬភេសជ្ជ:ផ្សេងៗនោះទេ។ ប៉ុន្តែ តើអ្នកដឹងទេថា របស់ទាំងនោះមានផ្ទុកបរិមាណជាតិស្ករច្រើន? ហេតុនេះហើយ អ្នកគួរទទួលទានអោយមានដែនកំណត់ ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់ដល់សុខភាព ជាពិសេសជំងឺទឹកនោមផ្អែម។
ដូច្នេះ ប្រសិនបើអ្នកឃើញសញ្ញាព្រមានទាំង ៦ចំណុចដូចខាងក្រោមនេះ គួរតែកាត់បន្ថយការទទួលទានជាតិផ្អែមភ្លាម៖
ហេវហត់ អស់កម្លាំង
នេះជាសញ្ញាដ៏ធំបំផុត ដែលប្រាប់ថា រាងកាយរបស់អ្នកមានផ្ទុកជាតិស្ករលើសកំណត់។ បើទោះបីជាមានការទទួលទានចំណីអាហារដែលផ្តល់ថាមពលភ្លាមៗក៏ដោយ ប៉ុន្តែមិនយូរប៉ុន្មាន ថាមពលនឹងត្រូវធ្លាក់ចុះទៅវិញ។
ឃ្លានរបស់ផ្អែម
ប្រសិនបើអ្នកមានអារម្មណ៍ចេះតែចង់របស់មានជាតិផ្អែម នោះបញ្ជាក់ថា អ្នកញៀននឹងវាហើយ។ ហេតុនេះ អ្នកគួរតែកាត់បន្ថយដើម្បីសង្គ្រោះខ្លួនពីការញៀននឹងជាតិស្ករភ្លាមទៅ។
ចូលចិត្តអាហារផ្អែមខ្លាំង
ពេលញ៉ាំអាហារ ទាល់តែមានជាតិផ្អែមខ្លាំងទើបឆ្ងាញ់ត្រូវមាត់មែនទេ? នេះជាទម្លាប់មួយ ដែលបណ្តោលអោយជាតិស្ករក្នុងខ្លួនរបស់អ្នកកើតឡើងកាន់តែខ្លាំង។
បញ្ហាស្បែក និងជើង
ការប្រើប្រាស់ជាតិស្ករកម្រិតខ្ពស់ អាចបង្កអោយមានបញ្ហារលាកស្បែក។ ការឡើងមុន ជំងឺស្បែកផ្សេងៗ សូម្បីតែជាស្បែកខ្លាញ់ ឬស្បែកស្ងួតក៏អាចបណ្តោលមកពីការកើនឡើងនៃកម្រិតជាតិស្ករដែរ។
លើសទម្ងន់
ជាតិស្ករច្រើនហួសហេតុពេកធ្វើអោយលើសកាឡូរី ហើយដោយសារតែអវត្តមានជាតិសរសៃ ឬប្រូតេអ៊ីន ធ្វើអោយអ្នកមិនអាចបំពេញភាពឆ្អែតបាន។ ដូច្នេះហើយ អ្នកត្រូវការបរិភោគអាហារកាន់តែច្រើនបន្ថែមទៀត ហើយនៅទីបំផុតអ្នកនឹងកើតជំងឺទឹកនោមផ្អែម៕