ចូរប្រយ័ត្ន! ទឹកចូលត្រចៀកកុមារក៏ប្រឈមហានិភ័យធ្ងន់ធ្ងរដែរ

0
1
687000930 regardful baby care after bathing (mother cleaning kid's ear)

ទោះបីជាត្រចៀក អាចទប់ទល់នឹងការហូរចូលនៃទឹកស្ទើរតែគ្រប់លក្ខខណ្ឌយ៉ាងណាក៏ដោយ ប៉ុន្តែពេលខ្លះទឹកនៅតែអាចជ្រាបចូលបានដដែល។

ជាទូទៅទឹកនឹងហូរចេញដោយខ្លួនឯង តែបើទឹកនៅតំកល់ក្នុងត្រចៀកយូរពេកធ្វើអោយមានភាពសើមកើតឡើង ដែលជាឱកាសល្អសម្រាប់បាក់តេរី និងផ្សិតលូតលាស់ ហើយចុងក្រោយត្រចៀករបស់កុមារនឹងរលាក។ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ គួរនាំពួកគេទៅមន្ទីរពេទ្យភ្លាមៗ៖

  • ស្បែកត្រចៀខាងក្រៅឡើងត្រហម
  • រមាស់ខ្លាំងក្នុងត្រចៀក
  • មានការឈឺចាប់ (ជាពិសេសនៅពេលយកដៃប៉ះវានឹងរីករាលដាលទៅក មុខ ឬតំបន់ក្បាល
  • ហូរខ្ទុះចេញពីត្រចៀក
  • ហើមកូនកណ្តុរនៅតំបន់ក ឬជុំវិញត្រចៀកភ្លាមៗ
  • ហើមរង្វង់ត្រចៀកផ្នែកខាងក្រៅ
  • ស្តាប់មិនលឺ
  • មានអារម្មណ៍ធ្ងន់ត្រចៀក…

បើអ្នកមិនខ្វាយខ្វល់ចេះតែបណ្តោយចាំអោយជាដោយខ្លួនឯង ករណីខ្លះត្រចៀរបស់កុមារអាចជួបប្រទេះបញ្ហាឈឺចាប់កាន់តែខ្លាំង ឬខូចត្រចៀកស្តាប់លែងលឺរហូត។រើប្រាស់កន្សែងមិនត្រឹមត្រូវ បង្កអោយ

សូមបញ្ជាក់ផងដែរថា ការឆ្លងមេរោគត្រចៀកក៏អាចបណ្តោលមកពីការប្រើប្រាស់សំឡីត្បាល់ត្រចៀកមិនត្រឹមត្រូវ និងការខ្វារអាចម៍ត្រចៀកញឹកញាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here