គ្រប់គ្នាសុទ្ធតែដឹងថា ផ្លែបឺរពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ប៉ុន្តែតើអ្នកដឹងទេ ផ្លែបឺរក៏ជាឱសថសម្រាប់ថែរក្សាសក់ដែរ?
ផ្លែបឺរសម្បូរទៅដោយវីតាមីន ដែលអាចជួយជួសជុលសក់ខូចអោយប្រែជារស់រវើកឡើងវិញ។
របៀប្រើផ្លែបឺរព្យាបាលសក់ខូច
១.ឆ្កឹះយកសាច់ផ្លែបឺរមួយផ្លែ លាយជាមួយនឹងស៊ុតលឿងមួយគ្រាប់ ប៉ុន្តែត្រូវបន្ថែមទឹកបន្តិចដើម្បីអោយក្លាយជាល្បាយខាប់ៗ។
២.មុននឹងចាប់ផ្តើមអ្នកត្រូវលាងសម្អាតសក់របស់អ្នកអោយស្អាតជាមុនសិន ទើបប្រើល្បាយនេះម៉ាស្សាអោយសព្វស្បែកក្បាល និងសក់។
៣.ផ្អាប់ទុកចំនួន ២០នាទី ទើបលាងសម្អាតចេញ។
សូមព្យាយាមប្រើវិធីនេះអោយបានញឹកញាប់ យ៉ាងហោចណាស់មួយសប្តាហ៍ ៣ដង អ្នកនឹងឆាប់ទទួលបានផលដូចបំណង៕