មួយយប់គេងលើស ៨ម៉ោង អាចប្រឈមនឹងបញ្ហា៨យ៉ាង

0
1

គ្រប់គ្នាប្រហែលជាធ្លាប់ដឹងហើយថា ការគេងតិចអាចធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ហើយអាចប្រឈមនឹងជំងឺផ្សេងៗ។ ប៉ុន្តែ ការគេងច្រើនពេកក៏បណ្តោលអោយមានផលអាក្រក់ចំពោះសុខភាពដូចគ្នាដែរ។

ប៉ះពាល់ដល់ខួរក្បាល
អ្នកដែលគេងតិចពេក អាចធ្វើអោយកើតជំងឺភ្លេចភ្លាំង ឬវង្វេង ប៉ុន្តែអ្នកត្រូវចាំថា ការគេងច្រើនពេកក៏ទទួលរងនូវជំងឺបែបនេះដែរ។

បញ្ហាបេះដូង
ការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីដែលគេងចាប់ពី ៩ ទៅ ១១ម៉ោងនៅពេលយប់ កើតមានហានិភ័យនៃជំងឺបេះដូង ៣៨% ខ្ពស់ជាងអ្នកដែលគេងត្រឹម ៧ ទៅ ៨ម៉ោង។

ងាយនឹងកើតជំងឺធ្លាក់ទឹកចិត្ត
ភាគច្រើននៃករណីធ្លាក់ទឹកចិត្តដោយសារតែការគេងមិនលក់ ប៉ុន្តែការគេងច្រើនពេកក៏អាចកើតមានជំងឺនេះដូចគ្នា។ បុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តចង់គេងច្រើន ហើយការគេងច្រើននេះនឹងធ្វើអោយជំងឺកាន់តែអាក្រក់ឡើង។ ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើអោយអ្នកកើតជំងឺផ្សេងៗ ដូច្នេះអ្នកត្រូវពិគ្រោះជាមួយអ្នកជំនាញ ដើម្បីយកឈ្នេះលើស្ថានភាពមួយនេះ។

កើតជំងឺទឹកនោមផ្អែម
អ្នកដែលគេងច្រើនជាង ៩ម៉ោង ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម ៥០%។ ការគេងប្រមាណជា ៧ម៉ោងរាល់ថ្ងៃ គឺជាចំនួនដែលល្អបំផុតក្នុងការកាត់បន្ថយហានិភ័យ។ ប៉ុន្តែអ្នក ដែលគេងតិចជាង ៥ម៉ោង ក៏ទទួលរងនូវហានិភ័យជំងឺទឹកនោមផ្អែមដូចគ្នា។

ឈឺក្បាលធេងធោង
ការសម្រាកគ្រប់គ្រាន់ពិតជាអាចបន្ធូរបន្ថយអាការ:ឈឺក្បាលធេងធោងបាន ប៉ុន្តែការសម្រាកច្រើនពេកអាចបង្កជំងឺកាន់តែធ្ងន់ធ្ងរ។

កើតជំងឺធាត់
សម្រាប់អ្នកដែលគេង ៩ ទៅ ១០ម៉ោង អាចបង្កើនឱកាសនៃជំងឺធាត់ប្រហែលជា ២១%។ ចំណែកឯអ្នកដែលគេង ៧ ទៅ ៨ម៉ោង មិនសូវប្រឈមនឹងបញ្ហានេះទេ។

ប៉ះពាល់ដល់សមត្ថភាពនៃការមានផ្ទៃពោះ
ស្ត្រីដែលគេង ៧ ទៅ ៨ម៉ោងក្នុងមួយយប់មានអត្រានៃការមានផ្ទៃពោះកម្រិតខ្ពស់។ តែសម្រាប់ស្ត្រីដែលគេងចាប់ពី ៩ ទៅ ១១ម៉ោង ការមានផ្ទៃពោះទាបមានកម្រិតទាប។ ព្រោះការគេងច្រើនពេកអាចធ្វើអោយអ័រម៉ូនមានការផ្លាស់ប្តូរ ហើយសូម្បីតែវដ្តរដូវក៏ផ្លាស់ប្តូរដូចគ្នា។

ឆាប់ស្លាប់
អ្នកដែលគេងច្រើនជាង ៩ម៉ោងក្នុងមួយយប់ អាចមានអត្រាមរណ:ភាពខ្ពស់ជាងអ្នកដែលគេងប្រហែលជា ៧ម៉ោង។

ក្រុមអ្នកជំនាញបានបង្ហាញថា ការគេងច្រើនពិតជាប្រឈមនឹងការស្លាប់មុនអាយុមែន ប៉ុន្តែផលប៉ះពាល់នេះក្នុងរយ:ពេលវែង។

ហេតុនេះហើយ អ្នកត្រូវតែកំណត់ពេលវេលាគេងអោយបានត្រឹមត្រូវ គួរផ្សំជាមួយនឹងការទទួលទានរបបអាហារដែលមានផាសុខភាព និងហាត់ប្រាណជាប្រចាំ ដើម្បីជីវិតរស់នៅបានអាយុវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here