ឈប់ញ៉ាំពងទាកូនពេលល្ងាចទៅ តាមពិតពេលវេលាល្អគឺ…

0
1

ជាទូទៅពងទាកូនមួយគ្រាប់ត្រូវបានគេរកឃើញថា មានផ្ទុកថាមពល ១៨២កាឡូរី ប្រូតេអ៊ីន ១៣,៦ក្រាម ខ្លាញ់លីពីត១២,៤ ក្រាម កាល់ស្យូម៨២មីលីក្រាម ផូស្វ័រ២១២ក្រាម និង កូឡេស្តេរ៉ុល ៦០០មីលីក្រាម។ ក្រៅពីនេះ វាក៏មានសារធាតុសំខាន់ៗមួយទៀតដូចជា បេតាការ៉ូទីន វីតាមីន A វីតាមីនB វីតាមីនC ជាតិដែក…។

អ្នកជំនាញបានបង្ហាញថា ពងទាកូនជាអាហារដែលមានជីវជាតិ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ។ ក៏ប៉ុន្តែប្រព័ន្ធរំលាយអាហារលំបាកក្នុងការបំបែក ព្រោះវាមានផ្ទុកប្រូតេអ៊ីន និងកូឡេស្តេរ៉ុលខ្ពស់ណាស់។ ហេតុនេះ ពេលវេលាដែលល្អបំផុតក្នុងការបរិភោគ គឺពេលព្រឹក។

ប្រសិនបើអ្នកទទួលពងទាកូននៅពេលព្រឹក រាងកាយអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយ ងាយស្រួលស្រូបយកសារធាតុសំខាន់ៗ ហើយអាចប្រើប្រាស់កាឡូរីមួយចំនួនធំ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកបរិភោគពងទាកូននៅពេលល្ងាចច្រើនពេក អាចធ្វើឲ្យប្រព័ន្ធដំណើរការនឹងពិបាករំលាយ ហើយងាយនឹងកើតជំងឺហើម។

លើសពីនេះទៅទៀត វាអាចបង្កឲ្យបរិមាណកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមកើនឡើង ដែលរួមចំណែកដល់ការកើតជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម ទឹកនោមផ្អែម… ហើយប្រេតេអ៊ីនច្រើនក៏មិនល្អសម្រាប់អ្នកជំងឺរលាកសន្លាក់នោះដែរ។

ចំណាំ៖ ចំពោះក្រុមមនុស្សដែលមានសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើម ខ្លាញ់ក្នុងថ្លើម បេះដូង កុមារក្រាមអាយុ ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ មិនគួរបរិភោគពងទាកូននោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here