ពិតជាល្អមែន! បរិភោគស៊ុតមួយថ្ងៃមួយគ្រាប់អាចជៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល 

0
1

បើយោងតាមអង្គការពិភពលោក WHO បានបង្ហាញថា ក្នុងឆ្នាំ ២០១២ ជំងឺដាច់សរសៃឈាមខួរក្បាលបានសម្លាប់មនុស្សប្រមាណជា ៦,៧លាននាក់ នៅទូទាំងពិភពលោក ។

នៅសហរដ្ឋអាមេរិក មានមនុស្សជិត ១៣០.០០០ នាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។ ក្នុងចំណោមមនុស្ស ៤នាក់ គឺមានម្នាក់ដែលកើតជំងឺដាច់សរសៃឈាមខួរក្បាល ហេតុនេះទើបគេចាត់ទុកវាជាជំងឺដែលអាចសម្លាប់មនុស្សនាំមុខគេលំដាប់ទី៣ នៅក្នុងពិភពលោក។

លោកបណ្ឌិត Dominik Alexander បានមានប្រសាសន៍ថា ស៊ុតមានសារធាតុជាច្រើនដែលល្អបំផុតសម្រាប់សុខភាពមនុស្ស រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយកម្រិតនៃសម្ពាធអុកស៊ីសែន និងការរលាកកោសិកា។ ក្រៅពីនេះស៊ុតជាប្រភពប្រូតេអ៊ីន ដែលជួយកាត់បន្ថយសម្ពាធឈាមផងដែរ។

ស៊ុតមួយគ្រាប់មានផ្ទុកប្រូតេអ៊ីន ៦ក្រាម សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E, D, A និងសមាសធាតុសំខាន់ៗផ្សេងៗទៀត។ កាលពីមុនវីតាមីន E នៅក្នុងស៊ុត ត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ព្រមទាំងការស្ទះសរសៃឈាម។

ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវថ្មីៗនេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យទទួលទានស៊ុតជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here