ម្នាស់ត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានភាពពេញនិយមបំផុតពីសំណាក់បងប្អូនខ្មែរយើងមួយចំនួនធំ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់ប្រយោជន៍ចំពោះសុខភាពថែមទៀត។ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានបានទេ? តើការទទួលទានម្នាស់ពិតជាធ្វើឲ្យស្ត្រីរលូតកូនមែនទេ?
តាមពិតការទទួលទានម្នាស់មានគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់ គឺអាស្រ័យទៅបរិមាណនៃការទទួលទានប៉ុណ្ណោះ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានច្រើនរហូតដល់ ៧ទៅ១០ផ្លែក្នុងពេលតែមួយ ច្បាស់ជាមានគ្រោះថ្នាក់ហើយ។ ម្យ៉ាងវិញទៀតអំឡុងពេល៣ខែដំបូង ប្រសិនបើអ្នកទទួលទានម្នាស់ច្រើន អាចបណ្តោលឲ្យក្អួតចង្អោរខ្លាំង និងក្រហាយទ្រូង។
ដូច្នេះប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម មិនបង្កអោយមានការរលូតកូន ឬសម្រាលកូនមិនគ្រប់ខែ ដូចពាក្យចចាមអារាមឡើយ។ តែក្នុងករណីដែលអ្នកនៅតែមានការបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីកម្រិតនៃការទទួលទានផ្លែម្នាស់ដែលត្រឹមត្រូវ ក៏ដូចជាការទទួលទានចំណីអាហារដទៃទៀតផងដែរ៕