ចង់កែបបូរមាត់ខ្មៅឲ្យទៅជាស៊ីជម្ពូរ ប្រើរូបមន្តមួយនេះ

0
1

តើសុភាពនាទីណាខ្លះដែលមានបបូរមាត់ពណ៌ខ្មៅ ហើយចង់ប្តូរឲ្យទៅជាពណ៌ស៊ីជម្ពូរ? ដើម្បីបិតបាំងបបូរមាត់ខ្មៅ មនុស្សស្រីមួយចំនួនតែងតែប្រើប្រាស់ក្រែមលាបមាត់ ក៏ប៉ុន្តែវិធីនេះមិនអាចលាក់បាំងរហូតនោះទេ។

ដូច្នេះដើម្បីកែប្រែបបូរមាត់ឲ្យមានពណ៌ស៊ីជម្ពូរ ជាប់រហូតអ្នកអាចប្រើប្រាស់វិធីសាស្ត្រធម្មជាតិបាន។

ធាតុផ្សំ៖
ទឹកក្រូចឆ្មារ ១កូនពែង
ស្ករសបន្តិច

របៀបអនុវត្ត៖
១.ចាក់ស្ករសចូលទៅក្នុងទឹកក្រូឆ្មារ រួចកូរឲ្យរលាយចូលគ្នា។
២.បន្ទាប់មកលាប និងម៉ាស្សាថ្នមៗនៅលើបបូរមាត់។
៣.ម្យ៉ាងវិញទៀត អ្នកអាចប្រើទឹកក្រូចឆ្មារតែមួយមុខគត់ក៏បាន គឺលាបតិចៗរាល់ពេលមុនចូលគេង។
៤.បន្ទាប់ពីអនុវត្តបាន ១០នាទីត្រូវលាងសម្អាតចេញដោយប្រើទឹកធម្មតា។

សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់រយ:ពេល ៥ ទៅ ៦ថ្ងៃ អ្នកនឹងទទួលបានបបូរមាត់ទន់រលោង ហើយពណ៌ស៊ីជម្ពូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here