មាត់មានក្លិនអាក្រក់បណ្តោលមកពីការមិនអនាម័យមាត់ធ្មេញ ឬអណ្តោតឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យបាក់តេរីកប្រមូលផ្តុំគ្នាកាន់តែច្រើនឡើង ហើយទីបំផុតខ្យល់ដង្ហើមនឹងជះក្លិនមិនល្អ។
បើតាមផ្នែកវេជ្ជសាស្ត្រ ខ្យល់ដង្ហើមមិនល្អអាចបណ្តោលមកពីជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត មានបញ្ហាថ្លើម.ល.។ ដូច្នេះប្រសិនបើអ្នកចង់ដោះស្រាយបញ្ហា គ្រាន់តែទទួលទានអាហារទាំងនេះមួយអាទិត្យនឹងឃើញលទ្ធផល។
ជីអង្កាម
ការទំពារស្លឹកជីអង្កាមជាជម្រើសដ៏ល្អសម្រាប់សុខភាពមាត់ធ្មេញ ព្រោះវាអាចជួយអ្នកមានអារម្មណ៍ស្រស់ថ្លា និងបំបាត់ខ្យល់ដង្ហើមអាក្រក់។
ទឹកក្រូច
ក្រូច ឬផ្លែឈើដែលសម្បូរវីតាមីន C អាចជួយកាត់បន្ថយដង្ហើមអាក្រក់តាមបែបធម្មជាតិ។ ព្រោះវីតាមីន C អាចបំផ្លាញ់បាក់តេរីដែលបង្កឲ្យមានដង្ហើមអាក្រក់ និងរក្សាជាតិទឹកក្នុងមាត់បានគ្រប់គ្រាន់។
ខ្ញី
ការទំពារខ្ញីពីរបីចំណិចតូចៗរាល់ថ្ងៃក៏អាចជួយសម្លាប់បាក់តេរីនៅក្នុងមាត់ ព្រមទាំងធ្វើឲ្យខ្យល់ដង្ហើមមានក្លិនល្អផងដែរ។
តែបៃតង
តែបៃតងជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កឲ្យមានបញ្ហាក្លិនមាត់ និងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា ដោយសារហេតុនេះហើយទើបដង្ហើមអាក្រក់ត្រូវបានកាត់បន្ថយ៕