នៅពេលដែលទឹកដោះផលិតច្រើនជាងកូនរបស់អ្នកបៅ វានឹងផ្តុំគ្នានៅក្នុងបំពង់បង្ហូរទឹកដោះដែលបណ្តោអោយហើម និងរលាកជាលិកាជុំវិញសុដន់។ ការហើមនេះ អាចបណ្តោលឲ្យបំពង់បង្ហូរទឹកដោះត្រូវបានកកស្ទះ មានការឈឺចាប់ ហើយពិបាកក្នុងការបំពោះដោះកូន។
ទោះជាយ៉ាងណាបញ្ហាមួយនេះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តវិធីធម្មជាតិដូចខាងក្រោម៖
១.ងូតទឹកក្តៅឧណ្ឌៗរាល់ពេល។
២.លាបប្រេងដូងក្នុងមួយថ្ងៃ ២ទៅ៣ដង។
៣.បំបៅកូនអោយបានញឹកញាប់បំផុត ឬបូមចេញ។
៤.ប្រើដំឡូងបារាំងហាន់ជាបន្ទះស្តើងត្រាំក្នុងទឹកត្រជាក់ រួចបិតត្រង់តំបន់ប៉ះពាល់មួយម៉ោងឲ្យបាន៣ដង។
៥.ព្យាយាមទទួលទានខ្ទឹមសទាំងឆៅ រៀងរាល់២ម៉ោងម្តង។
៦.អ្នកម្តាយអាចទទួលទានទឹកម្នាស់ស្រស់១កែវជារៀងរាល់ថ្ងៃ។
គន្លឹះទាំងប៉ុន្មាននៅខាងលើនេះ អាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងការរាំងស្ទះទឹកដោះបាន ប្រសិនបើម្តាយទាំងឡាយអនុវត្តទៀងទាត់៕