តើមូលហេតុអ្វីធ្វើឲ្យក្លៀកមនុស្សមួយចំនួនធំក្លិនស្អុយ? មិនមែនបណ្តោលមកពីញើសតែមួយមុខនោះទេ បាក់តេរីក៏ជាមេក្លោងដ៏ធំដែលអាចធ្វើឲ្យធំក្លិនក្លៀកមិនល្អដែរ។
មនុស្សជាច្រើនណាស់ តែងតែប្រើប្រាស់ទឹកអប់ដែលមានក្លិនខ្លាំងដើម្បីលុបបំបាត់ក្លិនអាក្រក់ ប៉ុន្តែវិធីនេះមិនអាចគ្រប់ដណ្តប់ក្លិនដែលភាយចេញពីរាងកាយបានយូរឡើយ។ ហេតុនេះ មានតែវិធីព្យាបាលតាមបែបធម្មជាតិប៉ុណ្ណោះ ដែលអាចជួយឲ្យកែប្រែក្លិនខ្លួនឲ្យឡើងប្រសើរឡើងវិញ ហើយមានសុវត្ថិភាព។
ប៉េងប៉ោះ
១.ពុះប៉េងប៉ោះទុំជាពីរចំណែក បន្ទាប់មកត្រដុសនៅលើក្លៀកឲ្យសព្វ។
២.ទុករយ:ពេល ២ ទៅ ៣នាទី ទើបលាងជម្រះចេញ។
៣.អនុវត្តបែបនេះជាប្រចាំក្លៀករបស់អ្នកនឹងលែងធំក្លិនទៀតហើយ។
ទន្ទឹមនឹងការព្យាបាលនេះផងដែរ អ្នកត្រូវអនុវត្តអនាម័យជាប្រចាំ ជាពិសេសនៅពេលងូតទឹក ដើម្បីបង្ការ និងកាត់បន្ថយបាក់តេរី។
ក្រូចឆ្មា
១.ហាន់ក្រូចឆ្មា ១ចំណិតយកមកលុញនៅក្លៀករបស់អ្នកថ្នមៗចំនួន ៥នាទីក្រោយមកត្រូវលាងជម្រះចេញ។
អ្នកត្រូវដឹងថា អាស៊ីតធម្មជាតិនៅក្នុងក្រូចឆ្មារ អាចសម្លាប់បាក់តេរីដែលបង្កឲ្យមានក្លិនអាក្រក់យ៉ាងពូកែបំផុត៕