មានការប្រែប្រួលជាច្រើនចំពោះការបន្ទោរបង់របស់ទារក ដែលដំបូងឡើយមានពណ៌ខ្មៅ ហើយបន្ទាប់មកផ្លាស់ប្តូរទៅជាពណ៌លឿង។ ទារកភាគច្រើនបន្ទោរបង់ចាប់ពី ៤ទៅ៨ដងក្នុងមួយថ្ងៃ តែមានមួយចំនួនបន្ទាបង់ច្រើនជាង១០ដងក្នុងមួយថ្ងៃ និងមួយចំនួនទៀតអាចបន្ទោរបង់ត្រឹម១ទៅ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ជារឿងធម្មតាសម្រាប់ការបន្ទោរបង់របស់ទារក ជួនកាលមានពណ៌បៃតងខៀវ ពណ៌ប្រផេះ ឬមានសភាពរាវពណ៌លឿង។ ប៉ុន្តែប្រសិនបើលាមកទារក មានលក្ខណៈរឹងដុំៗ នេះបណ្តោលមកពីការទល់លាមក។ ដូច្នេះអ្នកត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសបើអ្នកសង្កេតឃើញឈាម ឬទឹករំអិលនៅក្នុងលាមករបស់ទារក៕