មនុស្សគ្រប់រូបជៀសមិនផុតពីការកើតមុននោះទេ គ្រាន់តែអ្នកខ្លះកើតតិច ហើយអ្នកខ្លះទៀតកើតច្រើន អាស្រ័យទៅលើប្រភេទនៃស្បែកខុសៗគ្នា។ ប៉ុន្តែស្បែកមុខដែលមានជាតិខ្លាញ់ច្រើន ងាយទទួលរងបញ្ហាកើតមុនក្បាលខ្មៅ ឬមុនក្បាលសច្រើនជាងគេ។
តើមានវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះបានទៅ? អ្នកមិនចាំបាច់ចំណាយលុយទិញផលិតផលថ្លៃនោះទេ គ្រាន់តែព្យាយាមអនុវត្តវិធីធម្មជាតិខាងក្រោមនេះ ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតឡើងវិញ។
ក្រូចឆ្មារ
១.ដំបូងត្រូវលាងផ្ទៃមុខឲ្យស្អាតជាមុនសិន បន្ទាប់មកយកក្រូចឆ្មារមួយផ្លែច្របាច់យកទឹក ហើយបន្ថែមអំបិលបន្តិច។
២.ក្រោយពីលាយល្បាយនេះបញ្ចូលគ្នា អ្នកត្រូវអនុវត្តនៅលើតំបន់រងគ្រោះ និងទុករយ:ពេល ២០នាទី។
៣.ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ប៉េងប៉ោះ
១.អ្នកគ្រាន់តែយកប៉េងប៉ោះតូចល្មមហាន់ស្តើងៗ រួចម៉ាស្សាថ្នមៗពេញផ្ទៃមុខមុនពេលចូលគេង។
២.សូមទុកចោលពេញមួយយប់ ហើយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗនៅព្រឹកឡើង។
ដំឡូងបារាំង
១.កិនដំឡូងបារាំងឲ្យក្លាយជាល្បាយ បន្ទាប់មកលាបត្រង់កន្លែងដែលមានបញ្ហា។
២.ក្រោយពេល ១៥នាទី ត្រូវលាងសម្អាតជាមួយនឹងទឹកធម្មតា។
ក្នុងចំណោមរូបមន្តទាំង៣យ៉ាងនេះ អ្នកអាចប្រើមួយណាក៏បាន ប៉ុន្តែត្រូវអនុវត្តឲ្យបានទៀងទាត់ បញ្ហាមុនក្បាលខ្មៅ ឬក្បាលសនឹងបាត់ទៅបន្តិចម្តងៗរហូតទាល់តែអស់៕