ជាទូទៅមនុស្សដែលមានសុខភាពល្អ ទឹកនោមរបស់ពួកគេមានពណ៌លឿងស្លេក ប៉ុន្តែវាអាចប្រែប្រួលទៅវិញដោយអាស្រ័យទៅលើស្ថានភាពសុខភាព។
នៅពេលព្រឹកភ្ញាក់ពីគេងទឹកនោមអាចមានពណ៌ក្រម៉ៅ បន្ទាប់ពីយើងទទួលទានទឹកច្រើនវានឹងត្រឡប់មកធម្មតាវិញ។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍សង្កេតឃើញទឹកនោមផ្លាស់ប្តូរពណ៌ ដោយសារតែការញ៉ាំអាហារ នោះបញ្ជាក់ថាសុខភាពរបស់អ្នកកំពុងតែកើតមានបញ្ហាខុសប្រក្រតីដោយសារតែ ជំងឺទាំងអស់នេះ។
ពណ៌ត្នោត
ទឹកនោមពណ៌ត្នោត ជាញឹកញាប់កើតមានឡើងនៅពេលយប់ អាចទាក់ទងទៅនឹងជំងឺកោសិកាឈាមក្រហម។ លើសពីនេះទៅទៀត ភាពស្លេកស្លាំង រលាកថ្លើម ឬធ្វើលំហាត់ប្រាណខ្លាំងពេកក៏អាចធ្វើឲ្យទឹកនោមពណ៌ត្នោតដែរ។
ពណ៌ខ្មៅ
ទឹកនោមមានពណ៌ខ្មៅមិនមែនជារឿងលេងសើចនោះទេ វាអាចបណ្តោលមកពីជំងឺមហារីក។
ពណ៌ក្រហមព្រឿងៗ
ជាធម្មតាក្នុងទឹកនោមចំណុះ ១០០០មីលីលីត្រ មានឈាម ១មីលីលីត្រ ទើបធ្វើឲ្យទឹកនោមមានពណ៌ក្រហមព្រឿងៗ។
ពេលជួបសញ្ញាមួយនេះ អ្នកគួរតែប្រយ័ត្នចំពោះជំងឺតម្រងនោម គ្រួសក្នុងតម្រងនោម និងជំងឺផ្សេងៗទៀត។ ប្រសិនបើមានការឈឺចាប់ខ្លាំងនៅពេលបត់ជើងតូច គឺអ្នកកំពុតែរងគ្រោះដោយសារការឆ្លងមេរោគលើផ្លូវបង្ហូរនោម មានគ្រួសក្នុងតម្រងនោម ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។
ពណ៌លឿងដូចតែ
ទឹកនោមមានពណ៌លឿងដូចជាតែអាចបណ្តោលមកពី ជំងឺកើតលឿង រលាកថ្លើម ក្រិនថ្លើម គ្រួសក្នុងថង់ប្រមាត់ ដែលអាចនាំឲ្យមានបាតុភូតនោមញឹក ហើយមានពណ៌ដូចជាតែ។
អាស្រ័យហេតុនេះ ប្រសិនបើអ្នកឃើញទឹកនោមមានពណ៌ខុសប្រក្រតីណាមួយ សូមទៅពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕