អស្ចារ្យ​មែន! ដាក់​ស្ពៃក្តោប​លើ​សុដន់​អាច​កាត់បន្ថយ​ការឈឺចាប់ និង​ហើម​ពេល​បំបៅ​ដោះ​កូន

0
1

ស្ត្រី​ជាច្រើន​នៅ​ប៉ែក​អឺរ៉ុប បានចាប់ផ្តើម​ប្រើ​ស្លឹក​ស្ពៃក្តោប​ដាក់​លើ​ដើមទ្រូង ព្រោះ​វា​អាច​កាត់បន្ថយ​អាការ:ហើម​សុដន់ និង​ជួយ​បំបាត់​ការឈឺចាប់​ដោយសារតែ​ការ​បំបៅ​ដោះ​កូន។

Image result for cabbage Breast

ដូចគ្នានេះ​ផងដែរ វា​អាចជួយ​បន្ធូរបន្ថយ​ការឈឺចាប់ និង​ភាព​តានតឹង​ដែល​បង្កឡើង​ដោយសារតែ​ការពាក់​អាវទ្រនាប់។ បើ​យោងតាម​ការសិក្សា​បាន​បង្ហាញថា ប្រសិនបើ​អ្នក​កំពុងតែ​បំបៅកូន​ដោយ​ទឹកដោះ គួរតែ​ដាក់​ស្លឹក​ស្ពៃ​នៅលើ​ដើមទ្រូង​ផ្ទាល់។ ព្រោះ​វិធី​នេះ​អាច​ផ្តល់​ភាព​ត្រជាក់ កាត់បន្ថយ​ការឈឺចាប់ និង​ហើម​ផងដែរ។

របៀប​ប្រើ​ស្លឹក​ស្ពៃក្តោប

១.យក​ស្ពៃក្តោប​ទាំងមូល​នៅក្នុង​ទូរ​ទឹកកក​ឲ្យ​បាន​មួយ​ម៉ោង។

២.នៅពេលដែល​ត្រជាក់​បកសំបក​ខាងក្រៅ​ចេញ រួច​យក​ពីរ​ស្រទាប់​មក​ប្រើ។

៣. មុននឹង​ប្រើ​ត្រូវ​លាង​សម្អាត​សិន ព្រោះ​វា​អាចមាន​ភាពកខ្វក់​នៅជាប់ ឬ​មាន​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត។

៤. កាត់​តម្រឹម​ស្លឹក​ស្ពៃ​ឲ្យ​ត្រូវ​នឹង​ទំហំ​សុដន់​របស់​អ្នក ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើប្រាស់។

៥. ចាប់ផ្តើម​គ្រប់​ដណ្តប់​លើ​សុដន់​ទាំងមូល តែ​ត្រូវ​ទុក​មួយ​ប្រលោះ​សម្រាប់​ចុង​សុដន់។

៦. ទុក​នៅលើ​ដើមទ្រូង​រយ:ពេល ២០នាទី ឬ​រហូត​ទាល់តែ​ស្លឹក​ស្ពៃ​ឡើងក​ម្តៅ ទើប​យក​វា​ចេញ។

៧. ព្យាយាម​អនុវត្ត​វិធី​នេះ មួយថ្ងៃ​ឲ្យ​បាន​ពីរដង​ប្រសិនបើ​អ្នកមាន​អាការ​ហើម និង​ឈឺចាប់​ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here