រូបមន្តអញ្ចឹងសោះ តែស្នាមជ្រួញកន្លែងណាក៏បាត់ដែរ

0
1

ស្នាមជ្រីវជ្រួញ កើតឡើងដោយសារតែភាពចាស់ជរានៃស្បែក និងកត្តាបរិស្ថាននៅជុំខ្លួនយើង។ ជាធម្មតាវាលេចឡើងនៅលើកន្ទុយភ្នែក ចិញ្ចីម គែមបបូរមាត់.ល.។

ប៉ុន្តែសំណាងល្អយើងអាចប្រើប្រេងអូលីវ និងប្រេងវីតាមីន E សម្រាប់ដោះស្រាយបញ្ហាសម្រស់មួយនេះបាន ព្រោះវាមានផ្ទុកសារធាតុអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី បង្ការមិនឲ្យមានភាពជ្រីវជ្រួញ និងចិញ្ចឹមស្បែកឲ្យមានសុខភាពល្អ។

ធាតុផ្សំ៖

  • ប្រេងអូលីវ ៥០មីលីលីត្រ
  • ប្រេងវីតាមីន E ៤ ទៅ ៥គ្រាប់

ការរៀបចំ៖
១.បន្ថែមវីតាមីន E ទៅក្នុងប្រេងអូលីវ រួចច្របល់វាឲ្យសព្វល្អ។
២.លាបល្បាយនេះនៅលើផ្ទៃមុខ និងទុករយ:ពេល ៥ ទៅ ១០នាទី។
៣.ប្រើម្រាមដៃរបស់អ្នកជ្រលក់ក្នុងទឹក រួចម៉ាស្សាថ្នមៗចំនួន ១០នាទី។
៤. អ្នកមិនចាំបាច់លាងចេញនោះទេ គ្រាន់តែយកកន្សែងមកជូតថ្នមៗបានហើយ។

ប្រសិនបើអ្នកអនុវត្តវិធីនេះបានទៀតទាត់ អ្នកនឹងឃើញប្រសិទ្ធភាពបន្ទាប់ពីប្រើបាន ២ ទៅ ៣ថ្ងៃដំបូង ហើយផ្ទៃមុខរបស់អ្នកប្រែមកជាស្រស់ស្អាត មានសុខភាពល្អ ស្នាមជ្រួញចាប់ផ្តើមរលុបបាត់បន្តិចម្តងៗរហូតទាល់តែបាត់អស់ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here