គួរធ្វើយ៉ាងណា បើឈាមហូរច្រើនពេលមករដូវ?

0
1

ការហូរឈាមច្រើនហួសហេតុពេលមករដូវ គឺជារឿងដ៏គួរឲ្យបារម្ភបំផុតសម្រាប់នារីពេញវ័យគ្រប់រូប។ ប៉ុន្តែក្រៅពីក្តីបារម្ភមួយនេះ អ្នកក៏គួរតែស្វែងយល់ពីមូលហេតុឲ្យបានច្បាស់លាស់ផងដែរ។

ជាទូទៅស្ត្រីពេញវ័យត្រូវឆ្លងកាត់ការមករដូវ និងការផ្លាស់ប្តូរអ័រម៉ូន ដែលនាំឲ្យស៊ុតសាយភាយចេញមក។ ស៊ុតនេះអាចរស់នៅក្នុងស្បូន ឬស្រទាប់នៃស្បូន ហើយត្រូវបានបង្ហូរចេញតាមរយ:ឈាមរដូវ។ គេសង្កេតឃើញថា ឈាមនឹងហូរជាទៀងទាត់មានរយ:ពេលពី ២ ទៅ ៧ថ្ងៃ ស្ទើរតែគ្រប់ស្ត្រីទាំងអស់។

ធម្មតាឈាមដែលហូរក្នុងពេលមករដូវមានប្រហែលជា ១ពែងប៉ុណ្ណោះ ប៉ុន្តែបើឈាមហូរច្រើនជាងនេះជារឿងខុសប្រក្រតី។ ករណីនេះបណ្តោលមកពីមូលហេតុច្រើនយ៉ាងរួមមាន ផលវិបាកក្នុងការមានផ្ទៃពោះ ការរលូតកូន កូនក្រៅស្បូន ជំងឺរលាកឆ្អឹងអាងត្រគាក ការអស់រដូវ ជំងឺមហារីកក្រពេញអូវែ ទ្វារមាសត្រូវរបួស.ល.។

សញ្ញានៃការហូរឈាមច្រើនហួសក្នុងពេលមករដូវអាចបង្ហាញតាមរយ: ស្នាមប្រលាក់ខ្លាំងនៅលើខោ ឬសំពត់ មានការរំខានដល់ទម្លាប់ប្រចាំថ្ងៃ អស់កម្លាំង ការមករដូវមានសភាពធ្ងន់ធ្ងរខុសធម្មតា។

ក្នុងករណីនៃការបាត់បង់ឈាមច្រើនពេក អាចធ្វើឲ្យមនុស្សស្រីវិលមុខ ឈឺពោះខ្លាំង ឬគ្រុនក្តៅ។ ដូច្នេះ ជម្រើសដ៏ល្អបំផុត អ្នកគួរតែស្វែងរកជំនួយពីពេទ្យរោគស្ត្រី ដើម្បីរកវិធីដោះស្រាយមួយដែលត្រឹមត្រូវបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here