ក្រៅពីប៉ូតាស្យូមកម្រិតខ្ពស់ ចេកសម្បូរទៅដោយវីតាមីនB6 វីតាមីនC ម៉ង់ហ្គាណែស និងជាតិសរសៃ ដែលអាចជួយរំលាយអាហារផងដែរ។ ចេកមានផ្ទុកបរិមាណមធ្យមនៃកាឡូរី ១០៨ និងបរិមាណតិចតួចនៃកូឡេស្តេរ៉ុល ជាតិខ្លាញ់ និងសូដ្យូម ដែលធ្វើឲ្យពួកវាក្លាយទៅជាអាហារសម្រន់ដ៏ប្រសើរ។

បើតាមការសិក្សាមួយចំនួនបានបង្ហាញថា ការបរិភោគចេក ៣ផ្លែ អាចសាងថាមពលឡើងវិញក្នុងរយ:ពេល ៩០នាទី។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ផ្សេងទៀតចំពោះសុខភាពនៃការ
- ប្រឆាំងនឹងការទល់លាមក
 - កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត
 - ទទួលទានចេក មួយថ្ងៃ៣ផ្លែ
 - រក្សាសម្ពាធឈាម
 - ជួយឲ្យឆ្អឹងរឹងមាំ
 - ព្យាបាលជំងឺឈឺក្បាលធីងធោង
 - សម្រកទម្ងន់
 - ព្យាបាលភាពស្លេកស្លាំង
 - កាត់បន្ថយបញ្ហាស្ត្រេស
 - ជួយផ្តាច់បារីសម្រាប់អ្នកញៀន
 
ដូច្នេះ អ្នកគួរតែទម្លាប់ទទួលទានចេកមួយថ្ងៃឲ្យបាន ៣ផ្លែ ដើម្បីការពារសុខភាពឲ្យជៀសផុតពីបញ្ហាផ្សេងៗ៕