សញ្ញាព្រមាន៣ចំណុច បើបង្ហាញនៅលើដៃប្រយ័ត្នជំងឺមហារីក!

0
1

តាមពិតគ្រប់ជំងឺទាំងអស់មុននឹងវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ វាតែងតែបង្ហាញរោគសញ្ញាជាមុន ប៉ុន្តែគ្រាន់តែយើងមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ដូចជាជំងឺមហារីក វាក៏បង្ហាញរោគសញ្ញាប្រាប់ឲ្យដឹងផងដែរ ជាពិសេសបើមានអាការមិនស្រួល៣ចំណុចកើតឡើងនៅលើដៃ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

របកស្បែកនៅលើដៃ

ជាធម្មតាស្បែកអាចមានស្ថានភាពរបកនៅក្នុងរដូវធ្លាក់ខ្យល់ ឬពេលដែលប្រើប្រាស់ផលិតផលថែរក្សាសម្រស់មួយចំនួន។ ក៏ប៉ុន្តែប្រសិនបើដៃរបស់អ្នកឧស្សាហ៍ស្ងួតរបកស្បែកជាញឹកញាប់ គួរតែទៅពិនិត្យរកមូលហេតុឲ្យបានច្បាស់ ព្រោះអ្នកអាចកំពុងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយករណីខ្លះអាចជាជំងឺមហារីក។

ឈឺចាប់ក្នុងដៃញឹកញាប់
ប្រសិនបើនៅសុខៗ អ្នកមានអារម្មណ៍ថា ឈឺចាប់ក្នុងដៃ វាជាផ្នែកមួយនៃរោគសញ្ញាមហារីក។ ពោលគឺ ជំងឺមហារីកអាចបង្កឲ្យមានការឈឺចាប់សរីរាង្គនានានៅក្នុងដៃ។

ហើមដៃគ្រប់ពេល
អាការហើមដៃគ្រប់ពេល អាចបង្កឡើងដោយសារតែការវិវឌ្ឍនៃជំងឺមហារីកក្នុងរាងកាយ ។ ឃើញបែបនេះកុំបណ្តោលយូរ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយឲ្យទាន់ពេល។

ប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញាណាមួយដូចខាងលើនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here