រឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើ គឺឲ្យមនុស្សនៅជុំវិញខ្លួនរូបលាងសម្អាតដៃ ឬប្រើទឹកអនាម័យលាងសម្អាតដៃរបស់ពួកគេជាមុនសិន មុននឹងប៉ះពាល់កូនរបស់អ្នក។ អ្នកគួរយកកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺក្អក គ្រុនផ្តាសាយ ហើយជៀសវាងប្រើកន្លែងរួមគ្នា ឬកន្សែងដែលអ្នកជំងឺប្រើរួចហើយ។ ព្យាយាមកំណត់ចំនួនមនុស្សដែលមើលថែកូនរបស់អ្នក នៅប៉ុន្មានសប្តាហ៍ដំបូងនៃជីវិត។
ក្រៅពីនេះអ្នកត្រូវពាក់មួក ពាក់ស្រោមជើងឲ្យបានជាប់លាប់ដល់ទារក ហើយហាមមិនឲ្យអ្នកណាថើបទារកទើបនឹងកើតឡើយ សូម្បីតែអ្នកជាឪពុកម្តាយក៏ដោយ។
នៅពេលនាំកូនចេញទៅក្រៅ អ្នកត្រូវស្លៀកពាក់ឲ្យកូនឲ្យបានជិតៗ ដើម្បីការពារពីបរិយាកាសប្រែប្រួល។ ជាពិសេសត្រូវត្រួតពិនិត្យច្រមុះ ជើង ខ្នង និងកញ្ចឹងករបស់ទារក ដើម្បីដឹងពីសីតុណ្ហភាព ងាយស្រួលនាំកូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕