រូបមន្តងាយៗ បកមុនក្បាលខ្មៅគ្មានសល់មួយគ្រាប់

0
1

ដើមហតុធំបំផុតដែលបណ្តោលឲ្យការកើតមុនក្បាលខ្មៅ គឺភាពកខ្វក់ និងកោសិកាងាប់ៗដែលស្ទះនៅក្នុងរន្ធរោម មិនបានជម្រះចេញ។ ជាពិសេសចំពោះអ្នកដែលមានផ្ទៃមុខឡើងជាតិខ្លាញ់ច្រើន ងាយប្រឈមនឹងបញ្ហា ហើយស្បែកកាន់តែអាក្រក់ប្រសិនបើមិនបានសម្អាតឲ្យបានត្រឹមត្រូវ។

ទោះជាយ៉ាងណាកុំព្រួយខ្លាំងពេក អ្នកអាចប្រើរូបមន្តធម្មជាតិមួយនេះបាន ព្រោះវាមិនត្រឹមតែមុនក្បាលខ្មៅនោះទេ សូម្បីតែរោមនៅលើផ្ទៃមុខក៏ជម្រុះក្នុងពេលជាមួយគ្នាដែរ។

ធាតុផ្សំ៖
ស៊ុតមួយគ្រាប់(យកតែស៊ុតស)
ក្រដាសជូតមាត់

របៀបអនុវត្ត៖
១.គោះយកស៊ុតសដាក់នៅក្នុងកូនចានមួយ បន្ទាប់ប្រើស្លាបព្រាវាយឲ្យរលាយ ទើបលាបលើផ្ទៃមុខ។
២.យកក្រដាស់ជូតមាត់បិតពីលើ រួចលាបស៊ុតសពីលើមួយជាន់ទៀត។
៣.សូមរងចាំរងហូតទាល់តែស្ងួត ទើបបកចេញ។
៤.ចុងក្រោយត្រូវលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។

ពេលដែលបកចេញ អ្នកនឹងឃើញមានរោមតូចៗ ព្រមទាំងមុខក្បាលខ្មៅរបូតមកតាមក្រដាជូតមាត់។ តែត្រូវព្យាយាមអនុវត្តឲ្យបាន ៣ ដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតដូចបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here