ចៀសបានគួរតែចៀសទៅ! គ្រោះថ្នាក់នៃការប្រើសំឡីត្បាល់ត្រចៀក

0
1

អាចម៍ត្រចៀក គឺជាសារធាតុពណ៌លឿងដែលកើតឡើងនៅក្នុងត្រចៀក ហើយវាក៏មានគុណសម្បត្តិជួយការពារក្រដាសត្រចៀកពីភាពកខ្វក់ ធូលីដី បាក់តេរី និងទឹកផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកប្រើសំឡីត្បាល់ត្រចៀកញឹកញាប់ពេក វានឹងរំកិលចូលទៅក្នុងកាន់តែជ្រៅទៅៗ ធ្វើឲ្យខូចខាតដល់ក្រដាសត្រចៀក។

ប្រសិនបើអ្នកចង់សម្អាតត្រចៀក គួរជៀសវាងសំឡីត្បាល់ត្រចៀក ព្រោះអ្នកអាចឆ្លងមេរោគបាក់តេរី និងមេរោគផ្សិត ដែលបង្កទៅជាជំងឺធ្ងន់ធ្ងរបាន។

ប្រការដែលអ្នកគួរតែចងចាំ៖
១. អ្នកគួរតែប្រើសំឡីសម្អាតតែផ្នែកខាងក្រៅនៃត្រចៀក និងតំបន់ជុំវិញត្រចៀកបានហើយ។
២. កុំប្រើសំឡីត្បាល់ត្រចៀកញឹកញាប់ឲ្យសោះ ព្រោះវាអាចរុញអាចម៍ត្រចៀកចូលកាន់តែជ្រៅ ហើយអ្នកអាចកើតបញ្ហាស្តាប់មិនលឺ និងវិលមុខ។
៣. ជាពិសេសសម្រាប់កុមារ អាចងាយនឹងឆ្លងមេរោគ ឬកើតមានបញ្ហាផ្សេងៗ។

ឥឡូវនេះអ្នកបានដឹងពីភាពអវិជ្ជមាននៃការប្រើសំលីត្បាល់ត្រចៀកហើយ ប៉ុន្តែអ្នកចង់ដឹងទេ តើមានជម្រើសអ្វីដែលអាចសម្អាតអាចម៍ត្រចៀកបាន?

ជម្រើសល្អបំផុត អ្នកគ្រាន់តែបន្តក់ប្រេងអូលីវពីរបីដំណក់ចូលទៅក្នុងត្រចៀក វានឹងជួយធ្វើឲ្យអាចម៍ត្រចៀកទន់ ហើយងាយស្រួលក្នុងការយកចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here