អ្នកកើតជំងឺទឹកនោមផ្អែម បើជក់បារី គឺកាន់តែឆាប់ស្លាប់

0
1

អ្នកជំនាញបានស្រាវជ្រាវឃើញថា ការជក់បារីអំឡុងពេលកើតជំងឺទឹកនោមផ្អែម អាចប្រឈមនឹងហានិភ័យឆាប់ស្លាប់គុណទ្វេដង។

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលបណ្តោលមកពីលើសជាតិស្ករនៅក្នុងឈាម ហើយអ្នកជំងឺនឹងមានបញ្ហាសុខភាពជាច្រើនកើតឡើង។

សាស្ត្រាចារ្យ Kavita Garg មកពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ដែលមានទម្លាប់ជក់បារីមានជិត ១៣ភាគរយ បានស្លាប់ បើធៀបទៅនឹងអ្នកជំងឺទឹកនោមផ្អែម ដែលមិនជក់បារីមានត្រឹមតែ ៦,៨ភាគរយ ប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យផ្តល់អនុសាសន៍ថា ក្នុងស្ថានភាពនេះអ្នកគួរតែជៀសវាងការជក់បារី ជាពិសេសត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ ព្រោះការស្លាប់នៃការជក់បារីក្នុងពេលមានជំងឺទឹកនោមផ្អែម និងអ្នកដែលមិនជក់ខុសគ្នាឆ្ងាយណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here